ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ត្រូវប្រមូលផ្តុំក្រោមការដឹកនាំគ្រូបង្វឹកជម្រើសជាតិ Fernando Vitorino

ភ្នំពេញៈ បន្ទាប់ពីដឹកនាំក្រុមធំ (ជម្រើសជាតិ)ជោគជ័យក្នុងការប្រកួតឈ្នះអាហ្កានីស្ថាន ១ទល់នឹង០ ពេលនេះលោក Luis Fernando Vitorino បានប្រមូលផ្តុំ និងដឹកនាំក្រុមយុវជនអាយុក្រោម២២ឆ្នាំ ត្រៀមសម្រាប់ការប្រកួតពានមិត្តភាពអន្តរជាតិនៅសហភាពមីយ៉ាន់ម៉ាសប្តាហ៍ក្រោយ។
 

យុវជនអាយុក្រោម២២ឆ្នាំកម្ពុជា ការប្រកួត KBZ Bank Cup2017 នៅមីយ៉ាន់ម៉ា បើកការប្រកួតដោយជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី២៨ ខែមិថុនា ។ ពីរថ្ងៃបន្ទាប់កម្ពុជា ត្រូវជួបសាកលវិទ្យាល័យជប៉ុន និងចុងក្រោយជួបជាមួយហុងកុងថ្ងៃទី០២ ខែកក្កដា។

 

សម្រាប់កម្ពុជានេះជាការត្រៀមខ្លួន​ប្រកួតកីឡាស៊ីហ្គេម២០១៧ នៅម៉ាឡេស៊ីឆ្នាំនេះ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង