កីឡាករវ័យក្មេងអស្ចារ្យជប៉ុន Ritsu Doan ទៅលេងអោយក្លិប FC Groningen

ហូឡង់: ក្លិបបាល់ទាត់ក្នុងក្របខ័ណ្ឌ Eredivisie, FC Groningen បានបំពេញរួចរាល់ក្នុងការចុះហត្ថលេខាកីឡាករខ្សែបម្រើវ័យ១៩ឆ្នាំ Ritsu Doan។ កិច្ចព្រមព្រៀងនេះត្រូវបានប្រកាសដោយអតីតក្លិបរបស់ខ្លួន Gamba Osaka។ 

Doan លេងបាន១៣ប្រកួតក្នុងលីហ្គអោយ Gamba Osaka ក្នុងបីរដូវកាលចុងក្រោយដោយស៊ុតបញ្ចូលទីបាន៣គ្រាប់។ កីឡាកររូបនេះធ្លាប់លេងអោយក្រុមជម្រើសជាតិយុវជនជប៉ុន ដោយជួយអោយក្រុមឈ្នះជើងឯកអាស៊ីអាយុក្រោម១៩ឆ្នាំ​ ២០១៦។

 

តាមសេចក្តីរាយការណ៍អោយដឹងថាកីឡាកររូបនេះធ្វើអោយមានការចាប់អារម្មណ៍ដល់ Groningen ដោយសារគេបានបង្ហាញទម្រង់លេងដ៏អាស្ចារ្យក្នុងការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម២០ឆ្នាំ ២០១៧ នៅកូរ៉េ និងរកបានបីគ្រាប់អោយជប៉ុន។

 

ក្រៅពី Gronigen ក្លិបហូឡង់ PSV Eindhoven និង Ajax ក៏បានចាប់អារម្មណ៍កីឡាករវ័យក្មេងរូបនេះដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង