Oscar ជាប់បម្រាម៨ខែក្រោយវាយតប់គ្នាក្នុងការប្រកួតលីហ្គកំពូលចិន 

ចិនៈ កីឡាករខ្សែបម្រើប្រេស៊ីល Oscar ត្រូវបានបញ្ឈរជើងចំនួន៨ប្រកួត និងពិន័យជាប្រាក់ ៤០០០០យន់ ស្មើប្រមាណ ៥០០០ដុល្លារ ដោយសារបង្ករអោយមានអំពើវាយតប់លើទីលានក្នុងការប្រកួតរវាងក្លិប Shanghai SIPG និងGuangzhou R&F។
 

ក្នុងការប្រកួតដែល Shanghai SIPG ស្មើគ្នា១ទល់នឹង១ អតីតកីឡាកររបស់ក្លិបតោខៀវរូបនេះបានទាត់បាល់ដោយហឹង្សាលើកីឡាករគូប្រកួតពីរនាក់ ហើយក៏បណ្តាលអោយមានអំពើហឹង្សាយ៉ាងដូច្នោះតែម្តង។

 

បម្រាបនេះនឹងធ្វើអោយ Oscar អវត្តមានពីទីលានប្រកួតរហូតដល់ថ្ងៃទី១៣ ខែសីហាខាងមុខ។

យោងតាមសារព័ត៌មាន South China Morning Post កីឡាករ Fu Huan របស់ Shanghai SIPG ដែលទទួលពិន័យកាតក្រហម ជាប់បម្រាម៦ប្រកួត និង ពិន័យជាប្រាក់ ៤៤០០ដុល្លារ។

 

ទន្ទឹមជាមួយគ្នានេះកីឡាករ Li Tixiang របស់ក្លិប R&F ត្រូវជាប់បម្រាមប្រាំប្រកួត និងពិន័យជាប្រាក់៣៧០០ដុល្លារដោយសារប៉ះទង្គិចជាមួយ Oscar៕


 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង