កីឡាករ Dani Alves ដែលជាគោលដៅ Manchester City ត្រូវបានអោយរួចផុតពីកិច្ចសន្យា Juventus

អ៊ីតាលីៈ សេះបង្កង់ Juventus បានអះអាងថា ពូកគេនឹងមិនចងកីឡាករខ្សែការពារស្លាបស្តាំ Dani Alves ជាមួយកិច្ចសន្យានោះទេ។
 

អ្នកចាត់ការ Manchester City លោក Pep Guardiola ត្រូវបានគេដឹងថាកំពុងចាប់អារម្មណ៍លើកីឡាករវ័យ៣៤ឆ្នាំរូបនេះ ។
និយាយទៅកាន់សារព័ត៌មានអ៊ីតាលីថ្ងៃពុធ នាយកប្រតិបត្តិ Juventus លោកBeppe Marotta បាននិយាយថា Alves បានបង្ហាញក្តីប្រថ្នាចង់ចាកចេញពីក្លិបស្វែងរកបទពិសោធន៍ថ្មី។

 

លោក Marottaបន្តថា Juventus សង្ឃឹងថាឈានដល់កិច្ចព្រមព្រៀងស្មគ្រចិត្តជាមួយ Alves ហើយជួនពរកីឡាករប្រេស៊ីលរូបនេះជួបសំណាងល្អនៅថ្ងៃអនាគត។
ក្លិប City ចំពោះមុខមិនមានកីឡាករខ្សែការពារស្លាបស្តាំពោរពេញដោយបទពិសោធន៍ទេ បន្ទាប់ពី Pablo Zabaleta និងBacary Sagna។
សូមជម្រាបជួនថា Guardiola ក៏បានចាប់អារម្មណ៍កីឡាករ Kyle Walker ព្រមទាំង Alves ដែលលោកបានទិញមកលេងអោយ Barcelona ពីក្លិប Sevilla លើតម្លៃខ្លួន២៣លានផោនឆ្នាំ២០០៨៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង