Bangkok United ចុះហត្ថលេខាជាមួយជ័យលាភីជើងឯកអឺរ៉ុបអាយុក្រោម២១ឆ្នាំ

ថៃៈ ក្លិបបាល់ទាត់ Bangkok United បានប្រកាសពីការចុះហត្ថលេខាជាមួយនិងខ្សែបម្រើស្លាបអាឡឺម៉ង់ Chinedu Ede ពីក្លិបបាល់ទាត់ FC Twente។
កិច្ចសន្យានេះត្រូវបានអះអាងដោយ Bangkok United លើគេហទំព័រផ្លូវការរបស់ខ្លួន។
ដោយមានម្តាយអាឡឺម៉ង់ ឪពុកនីហ្ស៊េរីយ៉ា, Ede ធ្លាប់លេងអោយអាឡឺម៉ង់អាយុក្រោម១១ឆ្នាំ ២០ឆ្នាំ និងអាយុក្រោម២១ឆ្នាំ។ នៅឆ្នាំ២០០៩ កីឡាកររូបនេះ ត្រូវជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិអាយុក្រោម២១ឆ្នាំ និងឈ្នះជើងឯកអឺរ៉ុបជាមួយកីឡាករល្បីៗនាពេលបច្ចប្បន្នដូចជា Manuel Neuer, Mesut Oezil, Jerome Boateng និង Mats Hummels៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com