ស៊ីហ្គេម២០១៧ម៉ាឡេស៊ីៈ កម្ពុជានឹងបញ្ជួនកីឡា២៤ប្រភេទចូលរួមការប្រកួតលើកនេះ 

ភ្នំពេញៈ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍SEA Games លើកទី២៩ឆ្នាំ២០១៧នៅទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី កម្ពុជានឹងបញ្ជូនចំនួន ២៤ប្រភេទកីឡាទៅចូលរួម ។
 

ក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបានឯកភាពគ្នាក្នុងការបញ្ជូន ២៤ប្រភេទកីឡានេះហើយ ។ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់៣០ខែសីហា ។

ពីមុនសម្រេចតែ២៣វិញ្ញាសាទេ តែឥឡូវនេះក្រសួងអ​ប់រំយុវជន និងកីឡា និង NOCC បានសម្រេចបន្ថែមកីឡាបាល់អោប (Rugby) មួយទៀត។

 

កីឡាទាំង២៤ប្រភេទនោះរួមមានៈ ១ តេក្វាន់ដូ WTF ២​ប៉េតង់ ៣ ឈិន ឡុន  ៤ វាយកូនបាល់ ៥ ការ៉ាតេដូ ៦ ប្រដាល់គុនបុរាណ ៧ វូស៊ូ ៨ បាល់ទះលើក្តារ ៩ បាល់ទាត់ U22 ១០ កាយសម្ព័ន្ធ ១១ ហែលទឹក ១២ អត្តពលកម្ម ១៣ បាល់បោះ ១៤ វាយកូនឃ្លីលើតុន ១៥ វាយសី ១៦ ប្រណាំងទោចក្រយាន ១៧ គុនដាវ ១៨ វាយកូនហ្គោល ១៩ ទ្រីយ៉ាត្លុង ២០ ប្រដាល់សកល ២១ ស្គីទឹកកក ២២ ទូកក្តោង ២៣ ជិះសេះ និង២៤កីឡាបាល់អោប។

 

SEA Games លើកទី២៩នេះកីឡាដែលដាក់ឲ្យប្រកួតមានចំនួន៣៨ប្រភេទនិងមាន៤០៥វិញ្ញាសា ។ រួមទាំងលើកនេះផង សហព័ន្ធម៉ាឡេស៊ីបានទទួលធ្វើជាម្ចាស់ផ្ទះ SEA Gamesចំនួន ៦លើកហើយ ក្នុងនោះទី១នៅឆ្នាំ១៩៦៥ លើកទី២នៅឆ្នាំ១៩៧១ លើកទី៣នៅឆ្នាំ១៩៧៧ លើកទី៤នៅឆ្នាំ១៩៨៩ លើកទី៥នៅឆ្នាំ២០០១ និងលើកទី៦នៅឆ្នាំ ២០១៧៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com