យុវជនកម្ពុជាអាយុក្រោម១៧ឆ្នាំ ជួបយុវជនវៀតណាមអាយុក្រោម១៧ ឆ្នាំការប្រកួតមិត្តភាពអន្តរជាតិល្ងាចនេះ 

ភ្នំពេញៈ ល្ងាចនេះក្រុមបាល់ទាត់ជម្រើសកម្ពុជាអាយុក្រោម១៧ឆ្នាំ ជួបជាមួយនឹងក្រុមបាលទាត់ជម្រើសជាតិវៀតណាមអាយុក្រោម១៧ឆ្នាំសម្រាប់ការប្រកូត មិត្តភាពអន្តរជាតិ នៅពហុកីឡដ្ឋានជាតិវេលាម៉ោង៦និង៣០នាទីល្ងាចនេះ។
 

មុនការប្រកួតក្រុមទាំងពីរសុទ្ធតែបានអះអាងរៀងៗខ្លួនថានឹងធ្វើអោយបានល្អបំផុតសម្រាប់អ្នកគាំទ្រ។ ក្រុមទាំងពីរធ្លាប់ជួបគ្នាក្នុងការប្រកួតអាយុក្រោម១៦ឆ្នាំ នាឆ្នាំ២០១៦ ដែលកាលនោះកម្ពុជា ចាញ់១ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកយុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ។

 

ការប្រកួតនេះធ្វើឡើងក្នុងអត្ថន័យមួយទៀតគឺដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតលើកទី៥០ឆ្នាំនៃប្រទេសទាំងពីរកម្ពុជា វៀតណាម។

 

កម្ពុជានឹងវៀតណាមក៏ប្រើការប្រកួតនេះដើម្បីត្រៀមលក្ខណៈសម្រាប់ការប្រកួតជើងឯកយុវជនអាយុក្រោម១៨ឆ្នាំ រដូវកាលនេះនៅសហភាពមីយ៉ាន់ម៉ាពីថ្ងៃទី២ដល់ថ្ងៃទី១៧ ខែកញ្ញា។
កម្ពុជាស្ថិតនៅក្នុងពូល A ជាមួយថៃ ម៉ាឡេស៊ី ទីម័រឡេស្តេ ឡាវ និងសិង្ហបូរី។ ចំណែកវៀតណាមនៅពូល Bជាមួយ មីយ៉ាន់ម៉ា វៀតណាម ណូវ៉ែលហ្សឺឡង់ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប៊្រុយណេដារ៉ូសាឡឺម៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង