ក្លិប Frankfurt ដែលលេងនៅ Bundesliga ស្នើទិញកីឡាករទើបរះ Daichi Kamada

អាឡឺម៉ង់: ក្លិបបាល់ទាត់អាឡឺម៉ង់ Eintracht Frankfurt បានដាក់សំណើរផ្លូវការទិញកីឡាករខ្សែបម្រើក្លិប Sagan Tosu , Daichi Kamada។
ដោយក្លិបទាំងពីរកាន់តែខិតជិតចុះកិច្ចព្រមព្រៀង កីឡាករវ័យ២០ឆ្នាំរូបនេះ អាចក្លាយជាកីឡាករជប៉ុនចុងក្រោយគេលេងក្នុងក្របខ័ណ្ឌ Bundesliga ដែលនឹងធ្វើអោយបាល់ទាត់ជប៉ុនកាន់តែល្បីល្បាញ និងជាក្តីសង្ឃឹមសម្រាប់ជម្រើសជាតិ។

 

Kamada រីករាយជាមួយនឹងរដូវកាលទី២របស់ខ្លួនឆ្នាំមុន ដោយស៊ុតបញ្ចូលទីបាន៧គ្រាប់ក្រោយលេងបាន២៨ប្រកួត ហើយត្រូវបានកោះហៅអោយចូលលេងក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣។

 

បើការផ្ទេរបានសម្រេច គេនឹងបានចូលរួមលេងជាមួយកីឡាករជើងចាស់ជប៉ុន Makoto Hasebeនៅ Frankfurtដែលបញ្ចប់នៅលំដាប់ទី១១ ក្នុងលីហ្គរដូវកាល ២០១៦-២០១៧៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង