អតីតខ្សែការពារអ៊ីតាលី និង AC Milan, Paolo Maldini មានសិទ្ធប្រកួតតិន្នីអាជីពបាន 

តិន្នីសៈ កីឡាករបាល់ទាត់ជើងចាស់អ៊ីតាលី និង AC Milan, Paolo Maldini ឥឡូវនេះមានលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រកួតកីឡាវាយតិន្នីសក្នុងកម្មវិធី the ATP Challenger Tour។

កីឡាករវ័យ ៤៨ឆ្នាំនេះ ដែលលេងអោយអ៊ីតាលីបាន១២៦ប្រកួត បានឈ្នះការប្រកួតវាយគួដោយចាប់ដៃជាមួយកីឡាករ Stefano Landonio។

Landonio អាយុ៤៦ឆ្នាំ ដែលមានចំណាត់ថ្នាក់៩៧៥លើពិភពលោក បានបង្វឹក, Maldini តាំងពីគាត់ចូលនិវត្តក្នុងឆ្នាំ២០០៩។

 

សូមជម្រាបជួនថា កីឡាករទាំងពីរនេះនឹងប្រកូតក្នុងកម្មវិធី Aspria Tennis Cup ដែលជាកម្មវិធី Challenger Tour នៅទីក្រុង Milanចាប់ផ្តើមនៅថ្ងៃទី២៩ ខែមិថុនាខាងមុខ។

គួររម្លឹកថា Maldini បានចំណាយពេល៣១ឆ្នាំជាមួយក្លិបAC Milan ដោយឈ្នះជើងឯកលីហ្គ៧ដង និង Champions Leagueប្រាំដង៕


 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង