ក្លិបអេស្ប៉ាញ Espanyol នឹងលេងមិត្តភាពជាមួយក្លិបឥណ្ឌូនេស៊ី Persija Jakarta នាខែកក្កដាខាងមុខ

ឥណ្ឌូនេស៊ីៈ ក្លិបដែលលេងនៅក្នុងក្របខ័ណ្ឌអេស្ប៉ាញ La Liga, Espanyol នឹងលេងមិត្តភាពអន្តរជាតិមុនបើករដូវកាលជាមួយក្លិបដែលលេងក្នុងលីហ្គទី១ឥណ្ឌូនេស៊ី Persija Jakarta នៅទីក្រុង Bekasi។ 

ការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋាន Patriot Stadium Bekasi នេះបើតាមការបញ្ជាក់របស់នាយកក្លិបលោកGede Widiade។
លោកបានប្រាប់អ្នកយកព័ត៌មានថា “ យើងបានបញ្ចប់ការចរចាររួចរាល់ហើយ។ ទោះបីជាយើងមានកាលវិភាគមមាញឹកក្នុងលីហ្គយ៉ាងណាក៏ដោយ ប៉ុន្តែខ្ញុំទទួលយកការប្រកួតនេះព្រោះការប្រកួតដូចនេះមិនចេះតែកើតឡើងនោះឡើយ។”
Espanyol ក៏មានកម្មវិធីប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម១៩ឆ្នាំ ប្រាំថ្ងៃមុននៅ Bandung មុនជួបជាមួយ Macan Kemayoran៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com