Liverpool ចំណាយ​៣៩លានផោនទិញកីឡាករ Mohamed Salah-បីឆ្នាំបន្ទាប់ពីបដិសេធតម្លៃខ្លួនមិនលើស១០លានផោន

អង់គ្លេសៈ ហង្សក្រហម Liverpool នឹងចំណាយតម្លៃកំណត់ត្រាក្នុងក្លិប ៣៩លានផោន ដើម្បីនាំយកកីឡាករ Mohamed Salah មករួមក្លិបក្នុងសប្តាហ៍នេះ។
 

កីឡា​ជម្រើសជាតិអេហ្ស៊ីប, Salah ធ្វើដំណើរមកដល់ដីអង់គ្លេសកាលពី ថ្ងៃអង្គារ៍ បន្ទាប់ពីមានការចរចាយ៉ាងតានតឹង ហើយក្លិបនៅ Anfield នេះក៏បានយល់ព្រមជាមួយ Romaលើតម្លៃខ្លួន។

 

កិច្ចសន្យាដែលមានតម្លៃលើស Andy Carroll កាលពីឆ្នំ២០១១ ត្រូវបានជម្រះមន្ទិលកាលពីថ្ងៃអង្គារ៍ ហើយឥឡូវកីឡាករវ័យ២៥ឆ្នាំរូបនេះនឹងពិនិត្យសុខភាពមុនចុះកិច្ចសន្យាផ្លូវការ៥ឆ្នាំ ។
ក្រោយពីផ្លាស់ទៅកាន់ Roma អចិន្ត្រៃយ៍ពី Chelsea លើតម្លៃខ្លួនប្រមាណ១១លានផោនពីតោខៀវ Chelsea , Salah បានស៊ុតបញ្ចូលទី១៩គ្រាប់គ្រប់ការប្រកួត និងបញ្ជួនបាន១២លើក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង