គណៈកម្មការ (ICC-Angkor)​ បើក​កិច្ចប្រជុំ​លើ​ការងារ​បច្ចេកទេស​លើក​ទី​២៨ ព្រឹកស្អែក

(សៀមរាប) ៖ តាមការគ្រោងទុកគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ៌ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ  (International Coordination Committee for the Safeguarding and Development of Historic Site of Angkor  (ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៅព្រឹកថ្ងៃទី២១ និង ទី២២ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រុងសៀមរាប។

 

 

ក្នុងកិច្ចប្រជុំលើទី២៨ របស់ អាយ ស៊ី ស៊ី ក្រោមអភិតេយភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រធានអាជ្ញាធរជាតិអប្សរា រួមទាំងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក Takahisa TSUGAWA អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោក Guillaume NARJOLLET ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។

 

 

សូមរំលឹកថា គណៈកម្មាធិការ អាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ចាប់ផ្តើមបង្កើតឡើង នៅឆ្នាំ១៩៩៣ សនិ្នសីទអន្តរជាតិលើកទី១ ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយសមាជិកនៃអាយ ស៊ី ស៊ី (ICC- Angkor) មានចំនួន ៣៧ប្រទេស មកពីទ្វីបចំនួន៥ និងមានអង្គការអន្តរ ជាតិចំនួន ១៣ជាសមាជិកផងដែរ។

 

 

ចំពោះរបៀបវីរៈក្នុងកិច្ចប្រជុំនេះ ផ្តោតទៅសំខាន តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៧កន្លងមក អំពីកិច្ចការអភិរក្ស ជួសជុល ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងរមណីយដ្ឋានអង្គរ និងត្រួតពិនត្យរបាយការណ៍សកម្មភាពការងារអភិរក្សផ្សេងៗ តាមដានសេវាកម្ម នៃការលក់សំបុត្រចូលទស្សនាអង្គរ ការងារស្រាវជ្រាវអំពីឡផលិតលោហៈសម័យបុរាណ និង ការសង្ខេបឡើងវិញនូវលទ្ធផលស្រាវជ្រាវចុងក្រោយរបស់ប្រព័ន្ធបច្ចេកវិទ្យាLIDAR ជាដើម៕

photo_2017-06-20_14-05-58 photo_2017-06-20_14-06-08 photo_2017-06-20_14-06-15photo_2017-06-20_14-13-06

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com