ព្រលានយន្តហោះកងកេងខេត្តព្រះសីហុនចាប់ផ្តើមដំណើរការការហោះហើរត្រង់ពីកូឡាឡាំពូ

(ព្រះសីហនុ) ៖ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានបើកដំណើរការជើងហោះហើរត្រង់ ពីកូឡាឡាំពួរ ប្រ ទេសម៉ាឡេស៊ី មកកាន់ខេត្តព្រះសីហនុ ដោយក្រុមហ៊ុនអាកាសចរណ៌ ជេ ស៊ី អ៊ិនធើណេសិនណល អ៊ែឡាញ (J C International Airline) ប្រភេទយន្តហោះម៉ាក AIRBUS-A320។

 

ប្រភពព័ត៌ពីខេត្តព្រះសីហុន នៅវេលាម៉ោង ១៦ និង ៣០ នាទី នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ យន្តហោះម៉ាក AIRBUS-A320 របស់ក្រុមហ៊ុនអាកាសចរណ៌ ជេ ស៊ី អ៊ិនធើណេសិនណល អ៊ែឡាញ (J C International Airline) បានចុះចតក្នងព្រលានយន្តហោះ កងកេងជាលើកដំបូង ដែលបានហោះហើរត្រង់ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី  មកកាន់ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

 

ប្រភពពីអាជ្ញាធរ ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា នេះជាជើងហោះហើរត្រង់ថ្មីមួយទៀតមក ពីប្រទេសម៉ាឡេស៊ីមកកាត់ខេត្តព្រះសីហនុផ្ទាល់ ដែលជាការវិវឌ្ឍរីកចម្រើនខាងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា និងពង្រីកជើងហោះហើរត្រង់មកពីបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីផងដែរ។ មិនតែប៉ុណ្ណោះតាមផែនការអាចឈានដល់ហោះហើរត្រង់ប្រទេសក្នុងតំបន់អ៊ឺរ៉ុប មកកាន់ខេត្តព្រះសីហនុថែមទៀតផង។

 

អាជ្ញាធរបន្តថា ភ្ញៀវដែលធ្វើដំណើរតាមជើង យន្តហោះ AIRBUS-A320 ក្រុមហ៊ុន ជេស៊ី អ៊ិនធើណេសិនណល អ៊ែឡាញ (J C International Air) ចំនួន ១១៩នាក់ ដែលភាគច្រើនភ្ញៀវទេសចរ ជាជនជាតិចិន ហើយហោះហើរនេះ ក្នុងមួយសប្តាហ៍ពីរជើង ថ្ងៃអង្គារ៍ និងថ្ងៃសៅរ៍។ ចំពោះការ ចុះចតច្រើនជើងតាមស្ថានភាពភ្ញៀវជាក់ស្តែង។

 

 

យោងតាមរបាយការណ៍របស់មន្ត្រីអាកាសចរណ៍ស៊ីវិល ៥ខែ ដើមឆ្នាំ២០១៧នេះ ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុ ទទួលបានបានការចុះចត និងហោះហើរជាង ២ពាន់ជើង ហើយភ្ញៀវទេសចរណ៍មានការកើនកើនឡើងប្រមាណជិត ១៤ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០១៦។

 

សូមបញ្ជាក់ថា តំបន់ឆ្នេរ ក្រុងព្រះសីហនុ ជាប់ចំណាត់ថ្នាក់ឆ្នេរខ្សាច់សរស្អាតពីធម្មជាតិលើពីភពលោក ព្រៃកោងកាង តំបន់កោះសំខាន់ៗជាច្រើនទៀត ដែលជាសក្តានុផ្នែកទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអត្តរជាតិមកលំហែកាយ និងកំសាន្តយ៉ាងសប្បាយរីករាយ។

 

បច្ចុប្បន្ន ព្រលានយន្តហោះ អន្តរជាតិកងកេង កំពុងទទួលបាន ការហោះហើរត្រង់ពីប្រទេសវៀតណាម  ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ក្រុនហ៊ុនអាកាសចរណ៍ចិន ហោះហើរត្រង់មកខេត្តព្រះសីហនុ ,ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ,បាយន័អ៊ែរឡាញ ,ស្កាយអង្គរអ៊ែរឡាញ SKY Angkor Airline និងក្រុមហ៊ុនអាកាសចរណ៍ J C International Air Airផងដែរ៕

photo_2017-06-14_12-05-21 photo_2017-06-14_12-05-27 photo_2017-06-14_12-05-54

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com