អ្នកគាំទ្របាល់ទាត់កម្ពុជាជួបជុំគ្នាមុនការប្រកួតមិត្តភាពអន្តរជាតិជាមួយឥណ្ឌូនេស៊ី 

ភ្នំពេញៈដូចការគ្រោងទុកក្រុមអ្នកគាំទ្របាល់ទាត់បានជួបជុំគ្នា ល្ងាចម្សិលមិញនៅពហុកីឡដ្ឋាន ស្របពេលដែលក្រុមបាល់ទាត់ជម្រើសធ្វើការហ្វឹកហាត់ដែរនោះ។
 

ការជួបជុំនេះកើតឡើង បន្ទាប់ពីមានការអំពាវនាវពីពូឈីវដែលជាអ្នកគាំទ្រដ៏សកម្មក្នុងបាល់ទាត់ និងកីឡាជាតិ។

 

ក្នុងវីដេអូដែលបានបង្ហោះដោយគណនីឈ្មោះពូឈីវបានអោយដឹងថា​ការជួបជុំ​នេះ ដើម្បី​ឲ្យ​ការគាំទ្រ​របស់​ទស្សនិកជន​ប្រកបដោយ​ប្រសិទ្ធភាព មាន​សណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ និង​មាន​វិជ្ជាជីវៈ​។ 

 

លោកបន្តថា ​យើង​​ជួបជុំគ្នា​ដើម្បី​ពិភាក្សាគ្នា​អំពី​ការប្រកួត​នៅ​ថ្ងៃទី​៨ ថា​តើ​យើង​ត្រូវ​រៀបចំ​ការគាំទ្រ​យ៉ាងដូចម្តេច​? យើង​នឹង​ជជែក​គ្នា​​ដើម្បី​យើង​ធ្វើការ​គាំទ្រ​ឲ្យ​មាន​លក្ខណ​ផ្លូវការ​ដើម្បី​លើកស្ទួយ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់​មានការ​រីកចម្រើន​ក៏ដូចជា​លើកទឹកចិត្ត​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ផងដែរ​៕ 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង