កូនតិរច្ឆានផឹកស្រាស្រវឹកទាញកាំបិតកាប់ឪពុកបង្កើតបណ្តាលឱ្យស្លាប់

(ស្វាយរៀង) ៖ កូនប្រមឹកបន្ទាប់ពីផឹកស៊ីស្រវឹង ប្រើអំពើហិង្សាទាញកាំបិតកាប់លើឪពុកបង្កើតចំកំផួនដៃបណ្តាលឱ្យរងរបួសរហូតស្លាប់។ ហេតុការណ៍តិរច្ឆានលើដៃសម្លាប់អ្នកមានគុណនេះ បានកើតមានឡើង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ២០ និង ៤៦ នាទីយប់ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។

 

ជនសង្ស័យជាកូនចិត្តសាហាវឃោរឃៅ មានឈ្មោះ លី ថែ ភេទប្រុស អាយុ  ២៩ឆ្នាំ  សញ្ជាតិ ខ្មែរ មុខរបរ កសិករ មានទីលនៅបច្ចុប្បន្ន ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត បានផឹកស្រាស្រវឹងហើយយកកាំបិតកាប់ទៅលើឪពុកឈ្មោះ លី ចាន់ថន អាយុ ៥៦ ឆ្នាំ សញ្ជាតិ ខ្មែរ មុខរបរ កសិករ នៅភូមិឃុំជាមួយគ្នា ត្រូវចំកំភូនដៃស្តាំបណ្តាលឱ្យស្លាប់។

 

សមត្ថកិច្ចនគរបាល ប្រាប់ថា មូលហេតុដែលកូនតិរច្ឆានប្រើអំពើហិង្សាលើឪពុកបង្កើតរហូតដល់ស្លាប់នោះ មកពីផឹកស្រវឹងស្រាហើយបង្កទំនាស់ពាក្យសម្តីគ្នាជមួយ ហើយជនសង្ស័យបានទាញកាំបិតកាប់តែម្តង។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសត្ថកិច្ចឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីកសាងសំណុំរឿង ញ្ជួនទៅតុលាការផ្ទន្ទាទោសតាមផ្លូវច្បាប់៕

WhatsApp Image 2017-06-07 at 07.48.36 WhatsApp Image 2017-06-07 at 07.48.38 WhatsApp Image 2017-06-07 at 07.48.39

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com