ជនសង្ស័យចំនួន២នាក់រួមទាំងវត្ថុតាងថ្នាំញៀន​​ WY​ ចំនួន ១៤៧គ្រាប់ត្រូវបានសមត្ថកិច្ចបង្ក្រាប

(បាត់ដំបង) ៖ ជនសង្ស័យចំនួន ២នាក់ រួមទាំងវត្ថុតាងថ្នាំ​ញៀន WY ចំនួន ១៤៧គ្រាប់ ត្រូវបានសមត្ថកិច្ច នៃអធិ​ការដ្ឋាននគរបាលភ្នំព្រឹកចាប់បញ្ជូនមក ស្នងការដ្ឋាននគរ​បាលខេត្ត ដើម្បីរៀបចំសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យត្រូវបាន ឃាត់ខ្លួននៅថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង៤០នាទី ត្រង់ចំណុចលើភ្នំព្រឹក ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនសង្ស័យទី១-ឈ្មោះ ឌី នី ភេទ ប្រុស អាយុ ៣៦ឆ្នាំ​ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបណ្តោះអាសន្ន ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងទី២-ឈ្មោះ ផុន ស្រស់ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ដូចគ្នា ស្នាក់នៅបណ្តោះ​អាសន្ន ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ដកហូតវត្ថុតាងរួមមាន​ ថ្នាំគ្រាប់សញ្ញា WY ពណ៍ស្លាទុំរាងមូលសំប៉ែតសង្ស័យមានសាធាតុញៀនចំនួន ១៤៧គ្រាប់ ម៉ូតូមួយគ្រឿង ម៉ាកC125 សេរី2015 ពណ៌ខ្មៅ ចំនួន ២គ្រឿង។
បច្ចុប្បន្នជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាតៀការតាមនិតិវិធីច្បាប់។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com