ឃាតកម្មវាយសម្លាប់មនុស្សនៅស្រុក​ស្រែអំបិលត្រូវចាប់ខ្លួន

(កោះកុង)៖ ករណីឃាត់កម្មវាយសម្លាប់មនុស្ស នៅស្រុក​ស្រែអំបិល ត្រូវបានកម្លាំង​សមត្ថកិច្ច​ចម្រុះ​ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ដើម្បីកសាងសំ​ណុំរឿងចាត់ការតាមផ្លូវច្បាប់។

លោកវរ:សេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជា​ការរង កង​រាជអាវុធហត្ថ ខេត្តកោះកុង ប្រាប់ឱ្យ​ដឹង​​ថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រទះឃើញសពមនុស្សម្នាក់ស្លាប់​ ក្បែរផ្លូវជាតិ​លេខ ៤៨ ត្រង់​ចំណុច​ន្លោះបង្គោលគីឡូ​ម៉ែត្រ(២​៣​-១៤) ក្នុងភូមិបានទៀត ឃុំដងពែង ស្រុក​ស្រែអំ​បិល ខេត្តកោះកុង។

ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ ឈន ផាន់​នី ភេទ​ប្រុស អាយុ ១៦ឆ្នាំ មុខរបរ កសិករ មាន​​​ទី​លំនៅភូមិតាធង ឃុំដងពែង ស្រុកស្រែអំ​បិល កោះកុង ត្រូវជនមិនស្គាល់មុខវាយនឹង​ដំបង​ចំដើមទ្រូង ក្បាល មុខ បណ្ដាលអោយស្លាប់។
លោក តាំង ឈុនស្រេង បានប្រាប់ទៀតថា ក្រោយ​ពីមានករណីឃាតកម្ម កម្លាំងកងរាជអាវុធ​ហត្ថ ​ស្រុក​ស្រែអំ​បិល សហការ ជាមូយ​អធិការ​នគរបាលស្រុក និងប៉ុស្ត៏រដ្ឋបាលដងពែង បាន​ស្រាវជ្រាវឈានដល់់ឃាត់ខ្លូនជនសង្ស័យម្នាក់មានឈ្មោះ តាន់ ធាន ភេទប្រុស អាយុ ១៧ឆ្នាំ​មុខ​របរ កសិករ មានទីលំនៅភូមិបានទៀត ឃុំដង​ពែង ស្រុកស្រែអំបិល។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ បានឆ្លើយ​សារភាព​ខ្លួន​ពិតជាបានសម្លាប់ ជនរងគ្រោះ ឈន ផាន់នី នៅវេលាម៉ោងប្រ​មាណ​ជាង ៩យប់ ថ្ងៃទី០៤ ខែមិ​ថុ​​នា ឆ្នាំ២០១៧ ខណ: ពេល​​ជិះម៉ូតូត្រ​ឡប់មក​ពី​ដើរលេង មកផ្ទះវិញ ដោយប្រើដំបង​កំណាត់​ឈើ​បួនជ្រុងវាយជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លូននៅអធិការនគរបាលស្រុក ដើម្បីកសាងសំណុំរឿងធ្វើតាមនិតិវិធី។

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com