ប្រទេសកូឡុំប៊ីនឹងផ្តល់មូលនិធិមួយចំនួនទៅដល់គណបក្សនយោបាយក្រុមឧទ្ទាមហ្វាស់​

កូឡុំប៊ី ៖ គណៈកម្មការជាតិរៀបចំការបោះឆ្នោតបាននិយាយថា ក្រសួងហិរញ្ញវត្ថុប្រទេសកូឡុំប៊ីត្រូវបានគេស្នើឲ្យផ្តល់ថវិកាចំនួន ១,២ លានដុល្លារអាមេរិកទៅដល់មូលនិធិដំបូងសម្រាប់គណបក្សនយោបាយថ្មីរបស់ក្រុមឧទ្ទាមហ្វាស់ នៅពេលដែលក្រុមឧទ្ទាមបញ្ចប់ការប្រគល់អាវុធរបស់ពួកគេ ។

ស្ថិតនៅក្រោមកិច្ចព្រមព្រៀងសន្តិភាពមួយដែលបានចុះហត្ថលេខាដោយក្រុមឧទ្ទាមហ្វាស់ និងរដ្ឋាភិបាលកាលពីឆ្នាំមុន, ភាគីក្រុមឧទ្ទាមនឹងប្រគល់អាវុធទាំងអស់របស់ពួកគេទៅឲ្យអង្គការសហប្រជាជាតិ និងបង្កើតគណបក្សនយោបាយស្របច្បាប់មួយ បន្ទាប់ពីមានសង្គ្រាមជាង ៥២ ឆ្នាំមក ។

គួរបញ្ជាក់ថា គណបក្សនយោបាយទាំងអស់ និងយុទ្ធនាការរបស់ប្រធានាធិបតីនៅក្នុងប្រទេសកូឡុំប៊ីតែងតែទទួលបានថវិកាខ្លះពីរដ្ឋ បើទោះបីជាចំនួនអាចខុសគ្នាក៏ដោយ ៕

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com