ភ្នំពេញក្រោនប្រកួតជាមួយវ៉េស្ទើនចុងសប្តាហ៍នេះ ក្នុងការប្រកួតមិត្តភាព

ភ្នំពេញ: ក្លិបភ្នំពេញក្រោននឹងត្រូវជួបជាមួយក្រុមវេស្ទើននៅក្នុងការប្រកួតមិត្តភាពនាថ្ងៃទី១០ ខែមិថុនា ខាងមុខនេះ ខណៈដែលព្រឹត្តិការណ៍លីគកំពូលកម្ពុជាកំពុងតែឈប់សម្រាកដើម្បីផ្តល់ឱកាសឲ្យកីឡាករមួយចំនួនបានចូលរួមក្នុងការប្រកួតអន្តរជាតិនោះ ។ 

ការប្រកួតមិត្តភាពរវាងក្រុមទាំងពីរនឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន RSN នាវេលាម៉ោង ៥ល្ងាច ដោយទស្សនិកជន និងសាធារណៈជនទាំងអស់អាចចូលរួមទស្សនាបានដោយសេរី ។
សូមរំលឹកថា នៅក្នុងការប្រកួតជើងទី១ នៃលីគកំពូលកម្ពុជានាពេលកន្លងមក ក្រុមវេស្ទើនបានយកឈ្នះលើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនក្នុងលទ្ធផល ៣-១ នៅលើទីលាននៃកីឡដ្ឋាន RSN ដូច្នេះក្រុមរបស់យើងត្រូវតែព្យាយាមធ្វើឲ្យបានល្អនៅក្នុងការប្រកួតនេះ ។ 
នៅក្នុងរូបភាពនេះដែរ អតីតខ្សែការពារ ឡុង បូរាណ របស់ភ្នំពេញក្រោន (បានប្តូរទៅលេងនៅក្រុមវេស្ទើន) កំពុងតែព្យាយាមយ៉ាងស្វិតស្វាញដើម្បីដណ្តើមបាល់ពីខ្សែប្រយុទ្ធ Shane Booysen ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង