ក្លិបអ្នកមានបារាំង PSG យល់ព្រមលើកិច្ចព្រមព្រៀងជាមួយកីឡាករ Pepe

បារាំងៈ ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានអោយដឹងថាក្លិបបាល់ទាត់បារាំង Paris Saint-Germain បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខាជាមួយខ្សែការពារព័រទុយហ្កាល់ Pepe ពីជើងឯកអឺរ៉ុប Real Madrid។
យើងបានរាយការណ៍ពីបីសប្តាហ៍កន្លងទៅថា ខ្សែការពារជើងចាស់បានក្លាយជាគោលដៅសម្រាប់ក្លិប PSG ។

 

យោងតាមសារព័ត៌មានបរទេសអោយដឹងថា Pepe បានយល់ព្រមលើកិច្ចសន្យារយៈពេលពីរឆ្នាំជាមួយ PSG ហើយផ្ទេរដោយខ្លួនគ្មានតម្លៃខ្លួនពី Real Madrid។
ក្លិបដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះជឿថាសមត្ថភាពកីឡាករជើងចាស់នេះនឹងជួយក្លិបប្រជែងជើងឯក UEFA Champions League និងការប្រកួតសំខាន់ៗក្នុងស្រុកផងដែរ៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង