ប៉េតង់នឹងបញ្ជូន អត្តពលិក១៦នាក់ចូលរួមកីឡាSEA GAMES លើកទី២៩ 

ភ្នំពេញៈ ប៉េតង់កម្ពុជា គឺជាកីឡាមួយប្រភេទដែលមានសក្ដានុពលយ៉ាងខ្លាំងទាំងក្នុងឆាកជាតិ និង អន្តរជាតិ ក្នុងការដណ្ដើមយកមេដាយមកជូនជាតិ។
 

ក្នុងខណៈដែលការប្រកួតកីឡា SEA GAMES លើកទី២៩នៅប្រទេសម៉ាឡេស៊ីកាន់តែជិតឈាន មកដល់នោះ សហព័ន្ធដ៏មានសក្ដានុពលមួយនេះបានបង្ហាញពីសមាសភាពកីឡាករ-កីឡាការិនីរបស់ខ្លួនដែលនឹងចេញទៅប្រកួតកី ឡាអាស៊ីអាគ្នេយ៍នេះដែលក្នុងនោះមាន ១៦រូបដែលត្រូវត្រៀមខ្លួនទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡានេះ។

 

លោក អ៊ឹម ផាត ជាគ្រូបង្វឹកកីឡាករជម្រើសជាតិបាននិយាយថា អត្តពលិកទាំង១៦នាក់ដែលត្រូវចេញទៅ ប្រកួតនោះមានកីឡាករ៨រូបគឺ សុខ ច័ន្ទមាន កីឡាករ យ៉ា ច័ន្ទដារ៉ារិទ្ធ កីឡាករ ញ៉ែម បូរ៉ា កីឡាករ ថោង ឈឿន កីឡាករ ហេង ថា កីឡាករ យឹម សុភណ្ឌ កីឡាករ ម៉ី សុភ័ក្រ និងកីឡាករសៅ សុភារ៉ាន ។

 

ចំពោះកីឡាការិនីក៏មាន៨រូបដែរគឺកីឡាការិនី អ៊ុក ស្រីយ៉ា កីឡាការិនី កែ ឡេង កីឡាការិនី ដួង ឌីណា កីឡាការិនី ឃួន យ៉ារី កីឡាការិនី អ៊ុក ស្រីមុំ កីឡាការិនី វន ចិន្ថា កីឡាការិនី ស៊ុន គន្ធា និងកីឡាការិនី ស្រ៊ាង សុរ៉ាឃីម ។

 

សម្រាប់វិញ្ញាសាវិញ គឺវិញ្ញាសា ១នាក់ទល់១នាក់ (បុរស-នារី) ២នាក់ទល់២នាក់ (បុរស-នារី) ៣នាក់ទល់៣នាក់ (បុរស-នារី) និងវិញ្ញាសាចម្រុះ (បុរស-នារី) ចំពោះកីឡាករ-កីឡាការិនីប្រកួតបានតែមួយវិញ្ញាសាទេ៕

ប្រភពៈ NOCC

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង