កាកបាទក្រហមកម្ពុជាយកអំណោយជូនខ្មែរឥស្លាមក្រីក្របីគ្រួសារ នៅបន្ទាយមានជ័យ

 

(បន្ទាយមានជ័យ) ៖ សាខាកាកបាតក្រហមកម្ពុជាបាននាំយកអំណោយជូនដល់គ្រួសារខ្មែរឥស្លាមចំនួន បីគ្រួសារមានជីវភាពជួបការលំបាកនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
លោក លី សារី អភិបាលរងខេត្តនិងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានប្រាប់ថា ដោយមានការណែនាំខ្ពស់ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលជាការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក។ ហើយជាក់ស្តែងប្រជាពលរដ្ឋចំនួន បីគ្រួសារក្នុងនោះមានខ្មែរឥស្លាមចំនួន ពីរគ្រួសារនិងបងប្អូនខ្មែរ មួយគ្រួសារដែលចាស់ជរានិងជួបការលំបាក។

លោកបានបញ្ជាក់ថា អំណោយដែលសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដែលនាំយកចែកជូនចំនួនបីគ្រួសារក្នុងមួយគ្រួសារទទួលបាន អង្ក៣០គីឡូក្រាម, ត្រីខ១០កំប៉ុង, មីមួយកេស, ប្រេងឆាមួយលីត្រ, ទឹកត្រីបីដប, ទឹកស៊ីអ៊ីវបីដប, សាប៊ូម្សៅមួយគីឡូក្រាម, មុងមួយ, ភួយមួយ, សារ៉ុងមួយ និងថវិការចំនួន១០ម៉ឺនរៀលដែលជាថវិការសប្បុរសជនលោក ផូ ស៊ីតាល់ ម្ចាស់បណ្ណាគារបន្ទាយស្រីខេត្តបន្ទាយមានជ័យ។

តំណាងបីគ្រួសារដែលទទួលអំណោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាតក្រហមកម្ពុជាខេត្តបន្ទាយមានជ័យនិងសប្បុរសជនដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋជួបការលំបាកបានទាន់ពេលវេលា ៕

AAAAAAAAAAAAAAAAAAAAAAAAAAAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com