អង្គការខ្មែរ​ក្រោម​​ដាក់​ញត្តិ​ឲ្យ​វៀតណាម​​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្សនៅកម្ពុជាក្រោម

(ភ្នំពេញ) ៖ អង្គការសមាគមខ្មែរកម្ពុជាក្រោម បានលើកពេលពិធីប្រារព្វខួបទី៦៨ នៃការបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដោយសារចំថ្ងៃបោះឆ្នោត ប៉ុន្តែអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធកម្មវិធីនេះនៅថ្ងៃទី២៤ មិថុនា ខាងមុខវិញ គឺក្រោយការបោះឆ្នោតឃុំ-សង្កាត់ចប់  និងធ្វើនូវថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧វិញ។

យោតាមសេចក្តីសេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងជាមួយតំណាងពីអង្គការពាក់ព័ន្ធប្រាំបីសមាគមដាក់ញត្តិមួយទៅរដ្ឋាភិបាលវៀតណាមតាមរយៈរសៀលកាលពីម្សិលមិញក្រសួងការបរទេសកម្ពុជាក្រសួង។

នៅក្នុងញត្តិនេះបានធ្វើការអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញរបស់ប្រជាជនខ្មែរកម្ពុជាក្រោមដែលរស់នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរវៀតណាម។

លោកបណ្ឌិតសឺន ជុំជួន នាយកកម្មវិធីនៃសមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ KKKHRDA បានថ្លែងប្រាប់អ្នកយកព័ត៌មានSwift News ថា «ទោះបីជាមិនមានធ្វើពិធីជួបជុំធំដុំដូចរាល់ឆ្នាំក្តី ក៏ក្រុមអង្គការសមាគមខ្មែរកម្ពុជាក្រោមប្រមាណ ១០ បានចុះហត្ថលេខារួមគ្នាលើញត្តិមួយផ្ញើទៅនាយករដ្ឋមន្ត្រីវៀតណាម នៅថ្ងៃច័ន្ទ ទី៥ មិថុនា តាមរយៈក្រសួងការបរទេសកម្ពុជា សមាគមខ្មែរក្រោមនឹងលើកឡើងពីបញ្ហានៃការរំលោភសិទ្ធិខ្មែរកម្ពុជាក្រោមជាមួយនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដួចជានៅក្នុងអាស៊ានជាដើម អង្គការសមាគមខ្មែរកម្ពុជាក្រោមបានធ្វើការអំពាវនាវជាច្រើនដងចំពោះការរំលោភសិទ្ធិមនុស្សទៅប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ទៅស្ថានទូវៀតណាម តាមរយៈក្រសួងការបរទេស និងស្ថានប័នពាក់ពន្ធជាច្រើនដើម្បីបញ្ឈប់ការរំលោកភសិទ្ធិសេរីភាព ការរំលោភបំពានទៅសិទ្ធិមនុស្សជាធំ»។

លោកបណ្ឌិតសឺន ជុំជួន បានបន្តថា នៅក្នុងប្រទេសវៀតណាមខ្មែរកម្ពុជាក្រោមបានជួបប្រទះនូវបញ្ហារជាច្រើនដួចជា សាសនាអប់រំ សេរីភាព វប្បធម៍ ការរៀនសូត្រ និងសេដ្ឋកិច្ចសង្គម ត្រូវបានការរឹតបន្តឹងពីក្រុមអាជ្ញាធរវៀតណាម ប្រសិនបើរដ្ឋាភិបាលវៀតណាមមិនចាត់វិធានការដើម្បីដោះស្រាយបញ្ហាទាំងនេះទេ តំណាងក្រុមខ្មែរកម្ពុជាក្រោមនឹងលើកបញ្ហាទាំងនេះនៅពេលដែលបណ្តាប្រទេសអាស៊ានជួបប្រជុំគ្នានៅប្រទេសហ្វីលីពីននៅក្នុងខែកក្កដាហើយនៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ។

ការដាក់ញត្តិនេះត្រូវបានកំណត់ពេលដើម្បីប្រារព្ធខួបលើកទី ៦៨ អណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមឲ្យទៅប្រទេសវៀតណាមត្រួតត្រា នៅក្នុងឆ្នាំ១៩៤៩  ដែលប្រជាពលរដ្ឋខ្មែរកម្ពុជាទាំងអស់ដែលបានពលីជីវិតរបស់ខ្លួនដើម្បីការពារសេរីភាព វប្បធម៍ នៃកម្ពុជាក្រោម ទើបសមាគមខ្មែរកម្ពុជាក្រោមតែងតែនាំគ្នាធ្វើពិធីរំលឹកខួបនៅថ្ងៃទី ៤ ខែមិថុនាជារៀងរាល់ឆ្នាំ ដើម្បីរំលឹកប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន៕(SN- សឺន ជុំសុធន)

photo_2017-06-06_11-12-07 photo_2017-06-06_11-11-39 photo_2017-06-06_11-11-33 photo_2017-06-06_11-11-27 1496685817 1496685815

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com