CTN បង្កើតមូលនិធិពិសេស ដើម្បីជួយកូន អ៊ិត សេដ្ឋា

(ភ្នំពេញ) ៖ «មូលនិធិ CTN» ផ្តួចផ្តើមបង្កើតមូលនិធិពិសេសមួយ ដើម្បីរៃអង្គាសថវិកាយកទៅជួយកូនៗកំព្រាដ៏កំសត់៣នាក់របស់សព លោក អ៊ិត សេដ្ឋា ជាពិធីករកម្មវិធីទូរទស្សន៍ដ៏ល្បីល្បាញមួយរូបនៃព្រះរាជាណាចក្រកម្ពុជា។ ថវិកាប្រមូលបានតាមរយៈមូលនិធិពិសេសនេះ នឹងប្រើប្រាស់ដើម្បីទិញផ្ទះ១ល្វែង ព្រមទាំងសម្រាប់ទ្រទ្រង់ជីវភាព និងទ្រទ្រង់ការសិក្សារហូតដល់ចប់។

 

លោក អ៊ិត សេដ្ឋា បម្រើការងារនៅក្រុមហ៊ុន CBS ដែលមានទូរទស្សន៍ CTN CNC MyTV CTN International  និង OneTV។ លោកបានធ្វើមរណៈកាល ក្នុងជន្មាយុ៤៩ឆ្នាំ ដោយរោគាពាធ នាពេលថ្មីៗនេះ បន្សល់ទុកកូនកំព្រាតូចៗប្រុសស្រី៣នាក់គ្មានទីពឹង គ្មានផ្ទះសម្បែង និងគ្មានថវិកាទ្រទ្រង់ជីវភាពនោះទេ។

 

ដោយឃើញស្ថានភាពបែបនេះ និងដោយមានគំនិតផ្តួចផ្តើមពី ឯកឧត្តម ហ៊ុយ វណ្ណៈ ព្រមទាំងទទួលបានការគាំទ្រពីអ្នកឧកញ៉ា គិត ម៉េង យើងខ្ញុំបានរៀបចំបង្កើតមូលនិធិពិសេសនេះឡើង ដើម្បីជួយកូនប្រុសស្រីកំព្រាទាំង៣នាក់ និងដើម្បីជាការជូនដំណើរវិញ្ញាណក្ខ័ន្ត លោក អ៊ិត សេដ្ឋា ទៅកាន់សុគតិភពដោយស្ងប់។

 

សូមជម្រាបថា បំណងប្រាថ្នារបស់លោក អ៊ិត សេដ្ឋា មុនលាចាកលោកយើងនេះ គឺគាត់ចង់បានផ្ទះ១សម្រាប់កូនៗ និងម្តាយជរា ព្រមទាំងចង់ឃើញកូនៗបានរៀនសូត្ររហូតដល់ចប់។ សូមមេត្តាចូលរួមជាមួយ «មូលនិធិ CTN» យើងខ្ញុំ ដើម្បីជួយឲ្យបំណងប្រាថ្នារបស់ លោក អ៊ិត សេដ្ឋា បានសម្រេច។ ចំពោះរាល់ការចំណាយក្នុងពិធីបុណ្យសពលោក អ៊ិត សេដ្ឋា គឺទទួលរ៉ាប់រងដោយក្រុមហ៊ុនទូរទស្សន៍ CBS។

 

សូមសាធារណជន និងសប្បុរសជន ផ្តល់សមាណចិត្តដោយក្តីមេត្តា ចូលរួមជាមួយមូលនិធិពិសេសទ្រទ្រង់កូនៗកំព្រារបស់    លោក អ៊ិត សេដ្ឋា តាមការគួរនិងក្តីករុណាបំផុត។ ការទទួលថវិកាសប្បុសរបស់មូលនិធិពិសេសនេះ នឹងធ្វើតាមតែប្រព័ន្ធធនាគារ Wing ដែលងាយគ្រប់គ្រងបាននិងដោយតម្លាភាព គឺធ្វើតែតាមរយៈមូលនិធិ CTN តែមួយគត់។

 

ការទទួលថវិកាសប្បុរសចូលរួមបរិច្ចាក្នុង «មូលនិធិ CTN ជួយកូនៗកំព្រារបស់លោក អ៊ិត សេដ្ឋា» គឺចាប់ទទួលនិងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បត្តិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០១៧ ដោយផ្សាយផ្ទាល់នៅទូរទស្សន៍ CNC ចាប់ពីវេលាម៉ោង 2:00 – 4:00 រសៀល៕

 

ព័ត៌មានបន្ថែម សូមមេត្តាទាក់ទងគណៈកម្មការមូលនិធិ តាមរយៈលេខទូរស័ព្ទ៖ ០១២ ២២១ ៧៨៩, ០១៧ ៧៩៩ ៧៧៧, ០១៧ ៥០២ ៥២៩ និង ០៩២ ១៣០ ០០៧ ឬតាមរយៈលេខ Wing ដោយមានលេខទូរស័ព្ទទាំងខ្សែខាងលើនេះ ចាប់ពីព្រឹកស្អែកតទៅ៕

photo_2017-06-06_12-02-51 photo_2017-06-06_12-02-55 photo_2017-06-06_12-02-59 photo_2017-06-06_12-03-02 photo_2017-06-06_12-03-06

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com