សហព័ន្ធកីឡាបាល់ទាត់: សំបុត្រប្រភេទទី១ លក់អស់ហើយ, នៅសល់តែសំបុត្រប្រភេទទី២

ភ្នំពេញៈ ថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ បានប្រកាសថា សំបុត្រចូលរូមទស្សនាការប្រកួតមិត្តភាពកម្ពុជា និងឥណ្ឌូនេស៊ី ប្រភេទទី១មិននៅសល់ទៀតឡើយ។
 

 

គោព្រៃ កម្ពុជាត្រូវបើកពហុកីឡដ្ឋានជាតិស្វាគមន៍គ្រុឌ ឥណ្ឌូនេស៊ី ការប្រកួតមិត្តភាពអន្តរជាតិថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី។ ការប្រកួតនេះសំខាន់សម្រាប់កម្ពុជា ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ នាថ្ងៃទី១៣ ខែមិថុនា ខាងមុខ។

 

ក្រុមឥណ្ឌូនេស៊ីបានមកដល់កម្ពុជាហើយដោយអវត្តមានកីឡាករខ្សែប្រយុទ្ធ Lilipaly ។

 

ស្អែកគ្រូបង្វឹកទាំងពីរនឹងបង្ហាញមុខក្នុងសន្និសីទសារព័ត៌មាននៅពហុកីឡដ្ឋានជាតិវេលាម៉ោង១១និង៣០នាទីព្រឹក៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង