ក្លិបបាល់ទាត់ Pescara ដែលធ្លាក់ទៅក្របខ័ណ្ឌទី២ អោយកីឡាករជើងចាស់Roma,Francesco Totti សាកល្បងជាមួយក្លិប 

អ៊ីតាលីៈ ប្រធានក្លិប Pescara លោក Zdenek Zeman បានបើកទ្វារចំហរសម្រាប់កីឡាករ Francesco Totti បន្តលេងបាល់នៅអ៊ីតាលីតាមរយៈការផ្តល់អោយខ្សែប្រយុទ្ធពោរពេញដោយបទពិសោធន៍នេះសាកល្បង។
Totti វ័យ៤០ឆ្នាំ បានបញ្ចប់អាជីព២៤ឆ្នាំជាមួយក្លិប Roma បន្ទាប់ពីបានប្រកាសចាកចេញពីក្លិបក្នុងចុងរដូវកាល ២០១៦-២០១៧។
មានការអះអាងថាកីឡាករអ៊ីតាលីនេះត្រូវគេគិតថាអាចកាន់តួនាទីនាយកក្លិបនៅ Roma ទោះបីលោក Zeman បានផ្តល់ឪកាសបន្តលេងជាកីឡាករអាជីពក៏ដោយ។
លោក Zeman បានប្រាប់វិទ្យុ Radio Due ថា “Totti នៅតែចង់លេងបាល់ទាត់ ។ ហើយសង្ឃឹមថាគេអាចធ្វើដូច្នោះក្នុងក្លិបធំបន្តទៀត”។
សូមរម្លឹកថា Totti បានចាប់ផ្តើមលេងនៅ Roma ក្នុងអាយុ១៦ឆ្នាំ ហើយគិតត្រឹមការប្រកាសចាកចេញពីក្លិបនាឆ្នាំនេះ លេងបាន៧៨៦ រកបានគ្រាប់បាល់៣០៧គ្រាប់។
Pescara រដូវកាលក្រោយនឹងលេងនៅ Serie Bបន្ទាប់ពីបញ្ចប់នៅបាតតារាងក្នុងក្របខ័ណ្ឌកំពូល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង