ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីមកដល់កម្ពុជាយប់នេះហើយមុនប្រកួតមិត្តភាព

ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ដូចការរំពឹងទុកបាន មកដល់ប្រទេសកម្ពុជាយប់នេះហើយវេលាម៉ោងប្រមាណជាង៨និង០០នាទីមុនការប្រកួតមិត្តភាពអន្តរជាតិ។
 

ឥណ្ឌូនេស៊ី ជួបកម្ពុជានៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៧ ខាងមុខវេលាម៉ោង៦និង៣០នាទីល្ងាចត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម និងការប្រកួតជម្រុះជើងឯកអាស៊ីនៅពហុកីឡដ្ឋានជាតិ។

  

កីឡាករខ្សែបម្រើឥណ្ឌូនេស៊ី កីឡាករ Stefano Lilipaly នឹងអវត្តមានការប្រកួតមិត្តភាពជាមួយកម្ពុជា ដោយសារមានធុរៈផ្ទាល់ខ្លួនដែលភរិយានឹងសម្រាលកូនដំបូងរបស់ខ្លួននៅហូឡង់។

 

ការប្រកួតមិត្តភាពចុងក្រោយរបស់ឥណ្ឌូនេស៊ី និងកម្ពុជាកើតឡើងនៅឆ្នាំ២០១៤ ដែលកាលនោះឥណ្ឌូនេស៊ីឈ្នះ១ទល់នឹង០។ ឆ្នាំ២០០៨ ការប្រកួតមិត្តភាពដែរកម្ពុជាធ្លាប់ចាញ់ក្នុងលទ្ធផល ៧ទល់នឹង០៕

រូបភាព: BTV Cambodia
 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង