ហ្វីលីពីនមកដល់ចិនដើម្បីលេងមិត្តភាំពមុនជម្រុះជើងឯកអាស៊ី២០១៩

ចិនៈ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីននឹងប្រកួតមិត្តភាពអន្តរជាតិជាមួយចិននៅខេត្តក្វាងទុងថ្ងៃពុធ មុនការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ ទល់នឹងក្រុមតាជីគីស្ថាន។
 

គ្រូបង្គោលលោក Thomas Dooley បានកោះហៅកីឡាករ២៣នាក់សម្រាប់ដំណើរទៅចិន និងតាជីគីស្ថាន​ដែលក្នងនោះមានកីឡាករជើងចាស់ Phil និងJames Younghusband រួមជាមួយកីឡាករលេងនៅក្រៅស្រុកមួយចំនួនទៀតដូចជា Javier Patino (លេងនៅក្លិប Henan Jianye), Daisuke Sato (ក្លិបIasi) និង Mike Ott (ក្លិប Angthong United)។
ចំនែកកីឡាករដែលមិនមានឈ្នោះក្នុងក្រុមជម្រើសជាតិមានអ្នកចាំទីជម្រើសទី១ កីឡាករ Neil Etheridge ដោយសារកីឡាករូបនេះត្រូវត្រៀមខ្លួនផ្ទេរទៅកាន់ក្លិបអង់គ្លេស Cardiff City ដែលលេងក្នុងលីហ្គទី២។

 

ហ្វីលីពីនបានបើកការប្រកួតជម្រុះជើងឯកអាស៊ីជុំទី៣ដោយបានយកឈ្នះនេប៉ាល់ ៤ទល់នឹង១ នៅពហុកីឡដ្ឋាន Rizal Memorial Football Stadium កាលពីខែមីនាកន្លងមក៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង