សហព័ន្ធកីឡាបាល់ទាត់:សំបុត្រប្រភេទទី១ លក់ជិតអស់ហើយ, សូមរួសរាន់!

ភ្នំពេញៈ ថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តាមរយៈទំព័រថហ្វេសប៊ុកផ្លូវការ បានប្រកាសថា សំបុត្រចូលរូមទស្សនាការប្រកួតមិត្តភាពកម្ពុជា និងឥណ្ឌូនេស៊ី នៅសល់តិចជាង១០០០សំបុត្រ។
 

គោព្រៃ កម្ពុជាត្រូវបើកពហុកីឡដ្ឋានជាតិស្វាគមន៍គ្រុឌ ឥណ្ឌូនេស៊ី ការប្រកួតមិត្តភាពអន្តរជាតិថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី។ ការប្រកួតនេះសំខាន់សម្រាប់កម្ពុជា ដើម្បីត្រៀមសម្រាប់ការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ នាថ្ងៃទី១៣ ខែមិថុនា ខាងមុខ។

 

សូមបញ្ជាក់ថាសំបុត្រចូលរូមទស្សនាដាក់លក់ជារៀងរាល់ថ្ងៃនៅពហុកីឡដ្ឋានជាតិ ពីម៉ោង៩ព្រឹកដល់ម៉ោង៦ល្ងាច។ ប្រភេទទី១តម្លៃ១០០០០រៀល និងប្រភេទទី២ តម្លៃ៥០០០រៀល៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង