កីឡាករឆ្នើម Stefano Lilipaly នឹងអវត្តមានការប្រកួតមិត្តភាពជាមួយកម្ពុជា

ឥណ្ឌូនេស៊ីៈ ខ្សែបម្រើឥណ្ឌូនេស៊ី កីឡាករ Stefano Lilipaly នឹងអវត្តមានការប្រកួតមិត្តភាពជាមួយកម្ពុជានៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ដោយសារមានធុរៈផ្ទាល់ខ្លួនដែលភរិយានឹងសម្រាលកូនដំបូងរបស់ខ្លួននៅហូឡង់។
 

កីឡាករដែលេងនៅហូឡង់រូបនេះត្រូវបានកោះហៅដោយលោក Luis Milla សម្រាប់ការប្រកួតជាមួយកម្ពុជា និង Puerto Rico ប្រាំថ្ងៃបន្ទាប់។ប៉ុន្តែកីឡាករវ័យ២៧ឆ្នាំ នឹងមិនអាចចូលរូមបានទេ ហើយក៏មិនមកភ្នំពេញព្រោះត្រូវបំពេញភារកិច្ចជាប្តី និងឳពុក។

 

Fano បានប្រាប់អ្នកយកព័ត៌មានថា “សំណាងមិនល្អ ខ្ញុំត្រូវតែអវត្តមានការប្រកួតជាមួយកម្ពុជា។ ខ្ញុំគិតថាបាល់ទាត់ និងឥណ្ឌូនេស៊ីសំខាន់សម្រាប់ខ្ញុំ ប៉ុន្តែមានកិច្ចការសំខាន់សម្រាប់ជីវិតខ្ញុំជាងបាល់ទាត់” ។ ដោយបន្តថា “កូនប្រុសរបស់ខ្ញុំជាអ្វីៗទាំងអស់, ខ្ញុំសង្ឃឹមថា ខ្ញុំអាចចូលជួយក្រុមពេលជួបជាមួយ Puerto Rico”៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង