គ្រូបង្វឹកថៃ Rajevac កោះហៅកីឡាករសម្រាប់ការប្រកួតមិត្តភាពតែគ្មានកីឡាករបស់ក្លិប SCG Muangthong 

ថៃៈ គ្រូបង្វឹកថ្មីលោក Milovan Rajevac បានសម្រេចចិត្តមិនកោះហៅកីឡាករមកពីក្លិប SCG Muangthong United ណាមួយទេសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹង Uzbekistan នៅទីក្រុងTaskhent ថ្ងៃអង្គារ៍ស្អែក។
 

កីឡាករជម្រើសជាតិថៃ២២នាក់ត្រូវបានប្រកាសម្សិលមិញ ហើយអ្វីដែលគួរអោយកត់សម្គាល់ គ្មានកីឡាកររបស់ក្លិប Muangthong United ដូចជាកីឡាករខ្សែប្រយុទ្ធTeerasil Dangda, Chanathip Songkrasin, អ្នកចំាទី Kawin Thamsatchanan និងកីឡាករTheerathon Bunmathan ជាដើម។

 

ទន្ទឹមនឹងនេះលោក Rajevac បានជ្រើសរើសខ្សែប្រយុទ្ធជើងចាស់ Teerathep Winothai ទៅវិញ។

ទាក់ទងនឹងការសម្រេចចិត្តនេះ គ្រូបង្វឹកវ័យ៦៣ឆ្នាំរូបនេះបានអោយអ្នកសារព័ត៌មានដឹងថា យើងដឹងថាកីឡាកររបស់ Muangthong ហត់នឿយបន្ទាប់ពីលេងច្រើនប្រកួត។

 

ក្រោយការប្រកួតមិត្តភាពដំរីសឹកថៃត្រូវជួបអារ៉ាប់រួមក្នុងការប្រកួតជម្រុះបាល់ទាត់ពិភពលោក២០១៨ ថ្ងៃទី១៣ ខែមិថុនា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង