ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីនឹងមកដល់កម្ពុជាយប់នេះ ដើម្បីប្រកួតមិត្តភាព

ភ្នំពេញៈ ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី បើតាមមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងមកដល់ប្រទេសកម្ពុជាយប់នេះវេលាម៉ោងប្រមាណជិត៨និង០០នាទីសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ។
 

ឥណ្ឌូនេស៊ី ជួបកម្ពុជានៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៧ ខាងមុខវេលាម៉ោង៦និង៣០នាទីល្ងាចត្រៀមសម្រាប់ការប្រកួតស៊ីហ្គេម នៅពហុកីឡដ្ឋានជាតិ។

 

ការប្រកួតមិត្តភាពចុងក្រោយរបស់ឥណ្ឌូនេស៊ី និងកម្ពុជាកើតឡើងនៅឆ្នាំ២០១៤ ដែលកាលនោះឥណ្ឌូនេស៊ីឈ្នះ១ទល់នឹង០។ ឆ្នាំ២០០៨ ការប្រកួតមិត្តភាពដែរកម្ពុជាធ្លាប់ចាញ់ក្នុងលទ្ធផល ៧ទល់នឹង០៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង