Eden Hazard រងរបួសពេលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិក

បែលហ្ស៊ិកៈ ខ្សែបម្រើ Chelsea កីឡាករ Eden Hazard រងរបួសបាក់ឆ្អឹងកជើងស្តាំ ខណៈកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ។ នេះបើតាមការលើកឡើងពីសមាគមបាល់ទាត់បែលហ្ស៊ិក។
 

សហព័ន្ធបាល់ទាត់បានបញ្ជាក់នៅលើ Twitterថាកីឡាកររូបនេះត្រូវបានស្កែនឃើញថាបាក់ឆ្អឹងកជើង។

ដូច្នេះកីឡាករវ័យ២៦ឆ្នាំនឹងអវត្តមានការប្រកួតមិត្តភាពអន្តរជាតិរបស់បែលហ្ស៊ិកថ្ងៃច័ន្ទនេះជាមួយសាធារណៈរដ្ឋឆែក និងការប្រកួតជម្រុះបាល់ទាត់ពិភពលោកជមួយ អេស្តូនៀថ្ងៃទី២៩ខែមិថុនា ខាងមុខ។

 

វាមិនទាន់ដឹងនៅឡើយថារបួស កីឡាកររូបនេះជានៅពេលណានោះទេ។

Hazard ជាកីឡាករសំខាន់មួយរូបអោយតោខៀវ Chelsea លើកពានPremier Leagueរដូវកាលកន្លងទៅថ្មីៗនេះដោយស៊ុតបញ្ចូលទីបាន១៦គ្រាប់ក្នុង៣៦ប្រកួត។

 

Harzard នៅមានកិច្ចសន្យាបីឆ្នាំទៀតនៅក្នុងទឹកដី Stamford Bridge ប៉ុន្តែមានព័ត៌មានថាគេមានការពាក់ព័ន្ធផ្ទេរទៅកាន់Real Madrid៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង