Uefa Champion League វគ្គផ្តា់ចព្រ័ត្រៈ Real Madrid រឺ Juventus ជាម្ចាស់ពាន? អ្នកជំនាញបាល់ទាត់បង្ហាញការទស្សទាយដូច និងខុសគ្នា

វែលៈ ព្រឹត្តិការណ៍បាល់ទាត់ដ៏ធំប្រចាំទ្វីបអឺរ៉ុប គឺជើងឯកក្លិបកំពូលអឺរ៉ុប (Uefa Champion League) ឈានដល់វគ្គផ្តាច់ព្រ័ត្រថ្ងៃនេះវេលាម៉ោង១និង៤៥នាទី​ រម្លងអាធ្រាត ដោយ Real Madrid និង Juventus ត្រូវជួបគ្នា។
 

ក្លិបមួយណាជាជើងឯក? ខាងក្រោមគឺជាសម្តីរបស់អតីតតារាបាល់ទាត់ ដែលធ្លាប់ឈ្នះពាននេះលើកឡើងមុនការប្រកួតមកដល់៖

 Luis Figo អតីតជ័យលាភីពេលអោយ Real Madrid ឆ្នាំ២០០២

អ្វីៗអាចទៅរួចក្នុងបាល់ទាត់។ ខ្សែការពាររបស់ Juventus រឹងមាំខ្លាំងណាស់ ប៉ុន្តែខ្សែប្រយុទ្ធ Real Madrid ក៏គ្រោះថ្នាក់ណាដែរ។ វាជាការប្រកួតដ៏គូរអោយចាប់អារម្មណ៍បំផុត ព្រោះក្លិបទាំងពីរមានកីឡាករល្អៗ។

 

Cafu ជ័យលាភីពេលលេងអោយ AC Milan ឆ្នាំ២០០៧

Juventus និងReal Madrid ស្មើគ្នា២ទល់នឹង២ (យើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ)។

 

Christian Karembeu ជ័យលាភីពីរជាមួយ Real Madrid

លោកបានទស្សទាយថា Real Madrid នឹងឈ្នះ Juventus ៣ទល់នឹង២។

 

Pavel Nedved អនុប្រធានក្លិប Juventus ក្នុងសារព័ត៌មានកីឡាប្រចាំថ្ងៃឆែក

យើងបានរង់ចាំអស់រយៈពេល២១ឆ្នាំមកហើយ។ Juventus ឈ្នះពានធំនេះចុងក្រោយនៅឆ្នាំ១៩៩៦។ យើងឡើងដល់វគ្គផ្តាច់ព្រ័តច្រើនសារ ប៉ុន្តែមិនដែលឈ្នះ។ នេះជាហេតុផលដែលយើងមានការរំពឹងខ្ពស់ដូច្នោះ។ ក្រុមនឹងលេងដោយយកចិត្តទុកដាក់ គ្មានសម្ពាធ។

Marcel Desailly, ជ័យលាភីពីរដងជាមួយ Marseilleនិង Inter Milan

Juventus នឹងបំបាក់ Real Madrid ក្នុងលទ្ធផល២ទល់នឹង១។

 

Clarence Seedorf ជ័យលាភីបួនដង

ខ្ញុំរំពឹងថាការប្រកួតនេះនឹងតានតឹង គ្មានគ្រាប់បាល់កើតឡើងច្រើនទេ អាចប្រហែល ១ទល់នឹង០។ ទាំង Juventus និងReal Madridសុទ្ធតែអាចធ្វើបាន។

 

Ciro Ferrara ជ័យលាភីជាមួយJuventus ឆ្នាំ១៩៩៦

Juventus នឹងឈ្នះ Real Madrid ក្នុងលទ្ធផល ២ទល់នឹង១។

 

Patrik Andersson ជ័យលាភីជាមួយ Bayern ក្នុងឆ្នាំ២០០១

Juventus នឹងឈ្នះ Real Madrid ២ទល់នឹង០។

 

Edgar Davids ជ័យលាភីជាមួយ Ajax នៅឆ្នាំ១៩៩៥

វគ្គផ្តាច់ព្រ័ត្រតែងតែលំបាក។ ខ្ញុំមិនទាន់មើលឃើញថាក្រុមណាលើកពាននោះទេ ព្រោះអ្វីៗអាចកើតឡើង។ វាពិបាកក្នុងការទស្សទាយណាស់។ Real Madrid ជាក្រុមដែលមិនងាយគេយកឈ្នះ។ បញ្ហាសម្រាប់ Juventus គឺកីឡាករឈ្នះ Cristiano Ronaldo។ Dybala និង Higuan ខ្លាំងប៉ុន្តែមិនទាន់ដល់កម្រិត Ronaldo ទេបច្ចុប្បន្ននេះ។

 

Eidur Gudjohnsonជ័យលាភីជាមួយ Barcelonaឆ្នាំ ២០០៧

ព្យាករណ៍ថា Juventus នឹងឈ្នះ Real Madrid ១ទល់នឹង០។

 

Andriy Shevchenko ជ័យលាភីជាមួយ AC Milan ឆ្នាំ២០០៣

ខ្ញុំនឹងអបអរសាទរក្រុមទាំងពីរ ប៉ុន្តែបេះដូងរបស់ខ្ញុំចង់ឃើញកីឡាករល្អអស្ចារ្យ ដូច Buffon ឈ្នះChampion League៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង