Manchester United អោយ Zlatan Ibrahimovic ចាកចេញ

អង់គ្លេសៈ បិសាច Manchester United តាមសេចក្តីរាយការណ៍ មិនទាន់បានសម្រេចចិត្តផ្តល់កិច្ចសន្យាថ្មីអោយខ្សែប្រយុទ្ធ Zlatan Ibrahimovic នៅឡើយទេ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះបានចូលលេអោយក្រុមរបស់លោក Jose Mourinho លើកិច្ចសន្យារយៈពេលមួយឆ្នាំ ហើយមានជម្រើសបន្ថែម១២ខែទៀត បន្ទាប់ពីររដូវក្តៅមុនចាប់ផ្តើមនៅ Old Trafford រកគ្រាប់បាល់បាន២៨គ្រាប់អោយក្លិបក្នុងគ្រប់ការប្រកួត។
ប៉ុន្តែត្រឹមតែចុងយុទ្ធនាការ កីឡាករសញ្ជាតិស៊ុយអ៊ែតរូបនេះរងរបួសជង្គង់ធ្ងន់ធ្ងរ ហើយឥឡូវនេះត្រូវគេរំពឹងថានឹងជានៅដើមរដូវកាលក្រោយ ពេលគេមានអាយុ៣៦ឆ្នាំ។
ដោយសារកក្តានេះលោក Mourinho បានបែរមុខព្រួយពិចារណាប្រជែងទិញកីឡាករ Romelu Lukaku, Alexandre Lacazette, Andrea Belotti និងកីឡាករ Alvaro Morata៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង