លោក Allegri ព្រមាន Real Madrid ថាសេះបង្កង់ Juventus ខុសពីឆ្នាំ២០១៥ ខណៈក្រុមទាំងពីរប៉ះគ្នារំលងអាធ្រាតនេះ

វ៉ែលៈ លោក Massimiliano Allegri បាននិយាយថា Juventus គឺមានការខុសប្លែកពីការប្រកួត the Champions League វគ្គផ្តាច់ព្រ័ត្រពីរឆ្នាំកន្លងទៅ ហើយនឹងធ្វើអ្វីៗដើម្បីឈ្នះ Real Madrid យប់នេះ។
 

Allegri បានបញ្ជាក់យ៉ាងមុតមំាថា ក្រុមរបស់លោកមិនរំពឹងថាដល់វគ្គផ្តាច់ព្រ័ត្រទេ ប៉ុន្តែវាក្លាយជាការពិត ហើយក្រោយពីឈ្នះជើងឯកអ៊ីតាលីសេរីអេលើកទី៦ជាប់គ្នា និងពានអ៊ីតាលីនៅក្នុងដៃ កាន់តែធ្វើអោយលោកមានអារម្មណ៍កាន់តែទុកចិត្ត និងធ្វើអោយបាន។

គ្រូបង្វឹករូបនេះបានប្រាប់អ្នកសារព័ត៌មានថា នៅឆ្នាំ២០១៥​យើងបានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែយើងមិនមានអ្វីជម្រុញខ្លាំង យើងមិនមានទំនុកចិត្តគ្រប់គ្រាន់ ព្រោះយើងចាញ់ជាច្រើនឆ្នាំក្នុង Champions League។ លោកបន្តថាឆ្នាំនេះខុសប្លែក។ ឆ្នាំមុន យើងល្អដែរក្នុង Champions League ដោយចាញ់ Bayern Munich ក្នុងវគ្គ១៦ក្រុមចុងក្រោយ ត្រឹមតែមួយនាទីមុនចប់ការប្រកួត។ ដោយបន្តថាឥឡូវពិតជាខុសទាំងស្រុង Juventus ខ្លាំងជាងមុន។

គ្រូបង្វឹកបានបន្តថា យប់នេះយើងត្រូវតែឈ្នះ។ វាជាវគ្គផ្តាច់ព្រ័ត្រ។ 

ការប្រកួតជើងឯកក្លិបអឺរ៉ុបឆ្នាំនេះ ជើងឯកអ៊ីតាលី Juventus ជួបជើងឯកអេស្ប៉ាញ Real Madrid ម៉ោង១និង៤៥នាទីរំលងអាធ្រាតយប់នេះនៅទីក្រុង Cardiff ប្រទេសវ៉ែល។

 

ប្រវត្តិជួបគ្នា៧ដងក្នុងក្របខ័ណ្ឌអឺរ៉ុប សេះបង្កង់ Juventus ឈ្នះ៤ដង ស្មើ២ដង ​និងចាញ់១ដង។ ផ្ទុះទៅវិញជួបគ្នា៧ដង Real Madrid ឈ្នះ១ដង ស្មើ២ដង និងចាញ់៤ដង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង