កីឡាករចាន់ វឌ្ឍនាកា នឹងមកដល់កម្ពុជាថ្ងៃស្អែក ចូលរូមជាមួយក្រុមជម្រើសជាតិ 

ជប៉ុនៈ យោងប្រភពស្និទនឹងក្លិប Fujieda MYFC បានអោយដឹងថាកីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នឹងមកដល់ព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះហើយ ខណៈដែលក្រុមជម្រើសជាតិប្រមូលផ្តុំតាំងពីថ្ងៃទី០១ ខែមិថុនា។
 

កីឡាករដែលមានដើមកំណើតនៅខេត្តកំពតរូបនេះ ត្រូវបានលោកគ្រូបង្វឹក Luis Vitorino កោះហៅចូលក្រុមជម្រើសជាតិជាថ្មីទោះបីមិនបានលេងសូម្បីមួយប្រកួតក្នុងក្លិប Fujieda លីហ្គលំដាប់ទី៣ជប៉ុនក៏ដោយ។

 

ចាន់ វឌ្ឍនាកា នឹងលេងអោយក្រុមជម្រើសជាតិក្នុងការប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ីថ្ងៃទី៨ ខែមិថុនា ខាងមុខ ក្នុងពហុកីឡដ្ឋានជាតិ​វេលាម៉ោង៦និង៣០នាទ។ ៥ថ្ងៃបន្ទាប់កម្ពុជាក៏មានការប្រកួតសំខាន់ទៀតគឺការប្រកួតជម្រុះជើងឯកអាស៊ី២០១៩ជាមួយអាហ្កានីស្ថាននៅភ្នំពេញ។

 

សូមបញ្ជាក់ថាសំបុត្រចូលរូមទស្សនាការប្រកួតមិត្តភាពកំពុងដាក់លក់នៅពហុកីឡដ្ឋានជាតិ ក្នុងតម្លៃ១០០០០រៀល និង៥០០០រៀល។ សូមរួសរាន់ ដើម្បីគាំទ្របាល់ទាត់ជាតិយើង៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង