ក្រុមបាល់ទាត់ជម្រើសជាតិប្រមូលផ្តុំចាប់ផ្តើមហ្វឹកហាត់នៅល្ងាចនេះហើយ ត្រៀមការប្រកួត មិត្តភាព និងជម្រុះជើងឯកអាស៊ី

ភ្នំពេញៈ ដូចការគ្រោងទុក គ្រូបង្វឹកលោក Leonardo Vitorino បានប្រមូលផ្តុំ និងដឹកនាំការហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជានៅល្ងាចនេះហើយនៅពហុកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ និងជម្រុះជើង​ឯកអាស៊ី។ 

កាលពីពេលថ្មីកន្លែងមកនេះគ្រូបង្វឹកមកពីប្រេស៊ីលបានបង្ហាញឈ្មោះកីឡាករ២៥នាក់ចូលក្នុងក្រុមជម្រើសជាតិ។

 

កីឡាករទាំងនោះរូមមានៈ

អ្នកចាំទីៈ កីឡាករ ស៊ូ យ៉ាទី (បឹងកេត) ហ៊ុល គីមហ៊ុយ (សាលាបាល់ទាត់ជាតិ) អ៊ុំ សេរីរ័ត្ន (ក្រសួងការពារជាតិ) និងកីឡាករ អោម ឧត្តម (ព្រះខ័នរាជស្វាយរៀង)

 

ខ្សែការពារៈ ឆុំ ពិសា (ភ្នំពេញក្រោន) ណុបតុលា (ព្រះខ័នរាជស្វាយរៀង) សឿយ វិសាល (ព្រះខ័នរាជស្វាយរៀង) ធារី ចន្ថាប៊ីន (Krabi FC) នេន សុធារ័ត្ន (ព្រះខ័នរាជស្វាយរៀង) សឿត បារាំង (ភ្នំពេញក្រោន) រស់ សំអឿន (បឹងកេត) ឈិន ឈឿន (បឹងកេត)

 

ខ្សែបម្រើៈ ទិត្យ ឌីណា (នគរបាលជាតិ) ប្រាក់ មុន្នីឧត្តម (ព្រះខ័នរាជស្វាយរៀង) ច្រឹង ពលរដ្ឋ (ការពារជាតិ) ហួយ ផល្លីន (ព្រះខ័នរាជស្វាយរៀង) ប្រាក់ ធីវ៉ា (ភ្នំពេញក្រោន) អ៊ិន សូដាវីត (ភ្នំពេញក្រោន) ស៊ុន វណ្ណដេត (នគរបាលជាតិ)

 

ខ្សែប្រយុទ្ធៈ កែវ សុខផេង (ភ្នំពេញក្រោន) កែវ សុខងន (ភ្នំពេញក្រោន) ឃួន ឡាបូរ៉ាវី (បឹងកេត) ចាន់ វឌ្ឍនាកា (Fujieda MyFC) នួន បូរី (នគរបាលជាតិ) និងកីឡាករ សារី ម៉ាត់ណូរ៉ូទីន (ណាហ្កាវើល)

 

កម្ពុជា ប្រកួតជាមួយឥណ្ឌូនេស៊ីការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី៨ ខែមិថុនា វេលាម៉ោង ៦និង៣០នាទីល្ងាចនៅពហុកីឡដ្ឋានជាតិ ។ បន្ទាប់មកនៅថ្ងៃទី១៣ ខែមិថុនា កម្ពុជា ទទួលអាហ្កានីស្ថាន ជម្រុះជើង​ឯកអាស៊ី២០១៩នៅពហុកីឡដ្ឋានជាតិ។

 

ក្រោមការដឹកនាំរបស់លោក Vitorino កម្ពុជាចាញ់ ឥណ្ឌា ២ទល់នឹង៣ ការប្រកួតមិត្តភាព និងចាញ់ហ្សក់ដានី ០ទល់នឹង៧ ការប្រកួតជម្រុះជើងឯកអាស៊ី ៕


 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង