កីឡាករខ្សែបម្រើប្រេស៊ីល Gustavo da Silva ផ្ទេរមកលេងអោយកិ្លប Thai Honda

ថៃៈ តារាបាល់ទាត់វ័យ២៨ឆ្នាំសញ្ជាតិប្រេស៊ីល Gustavo da Silva បញ្ចប់ដំណើរការចរចាជាមួយក្លិបលេងក្នុងលីហ្គទី១ថៃ ដោយចុះហត្ថលេខាលើកិច្ចសន្យាដែលមិនបានបង្ហាញអោយដឹង។
Gustavo da Silva គ្មានអ្វីប្លែកសម្រាប់បាល់ទាត់អាស៊ីទេ ព្រោះកីឡាកររូបនេះធ្លាប់លេងអោយក្លិបនៅ Hong Kong Premier League, Yuen Long ពីឆ្នាំ២០១៣ ទៅ២០១៦។

 

កីឡាកររូបនេះត្រឡប់ទៅប្រស៊ីលនៅឆ្នាំ២០១៧ ដោយលេងរយៈពេលខ្លីអោយក្លិប Velo Clube មុនមកកាន់ទឹកដីអាស៊ីម្តងទៀត។

 

ក្លិបដែលទើបឡើងមក Thai Honda Ladkrabang បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៧ក្នុងលីហ្គកំពូលថៃ នៅក្រៅតំបន់កាត់ចោល និងមាន១៥ពិន្ទុពី១៧ប្រកួត។

 

យោងតាមសារព័ត៌មានថៃ Goal Thailand បានអោយដឹងកថា Gustavo da Silva នឹងពាក់អាវលេខ៣៣ឆ្នាំនៅក្លិបថ្មីរបស់គេ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង