នាយករដ្ឋបាលស្រុកអន្លង់វៃង រងការចោទប្រកាន់ថារំលោភយកដីពលរដ្ឋ៤៥៨ហិចតា

(ភ្នំពេញ) ៖ លោក ងួន លីន នាយករដ្ឋបាលស្រុកអន្លង់វៃង ខេត្តឧត្តមានជ័យ រងការចោទប្រកាន់ពីប្រជាពលរដ្ឋចំនួន១២២គ្រួសារ រស់នៅតំបន់ជប់ត្រកួន និងអូរអំបិល ក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ទំហំ៤៥៨ហិកតា។

ប្រជាពលរដ្ឋបានអះអាងដូច្នេះថា «យើខ្ញុំទាំងអស់គ្នា បានចូលមករស់នៅ និងប្រើប្រាស់ដី នៅតំបន់ខាងលើ ដើម្បីអាស្រ័យដូចជាសង់លំនៅដ្ឋាន និងធ្វើស្រែចំការតាំងពីឆ្នាំ២០០៦មកម្លេះ»។

តំណាងប្រជាពលរដ្ឋបានជម្រាបជូនសម្តេចតេជោ តាមរយៈញត្តិកាលពីព្រឹកម៉ិញនេះថា ពួកគាត់មករស់នៅទីនោះតាមរយៈលោក សោម ហ៊ូវ នាយទាហានកងពលលេខ៥ វរៈ៥៣ ដោយបានកាប់ព្រៃដើម្បីបានដីអាស្រ័យផល។

តំណាងប្រជាពលរដ្ឋបានបន្តថា ពេលកាប់ដីព្រៃនោះរួចរាល់ហើយបែរជាឈ្មោះ សោម ហ៊ូវ បានលក់ទៅឲ្យឈ្មោះ សេង វ៉ា ដើម្បីដាំកៅស៊ូ។

លុះឆ្នាំ២០១២ ឈ្មោះ សាំ សៅ ប្រធានអង្គការបរិស្ថាន បានឲ្យប្រជាពលរដ្ឋវាស់ដីនោះយកក្នុងទំហំក្បាលដី៥០ម៉ែត្រ និងជម្រៅ៦០០ម៉ែត្រ ដើម្បីបង្កើតភូមិ។

ពេលនេះ Swift News មិនអាចសុំកិច្ចសម្ភាសជាមួយលោក លោក ងួន លីន នាយករដ្ឋបាលស្រុកអន្លង់វៃង លោក សោម ហ៊ូវ និងលោក សាំ សៅ បាននៅឡើយទេ ដោយមិនអាចភ្ជាប់ទំនាក់ទំនងបាន និងគ្មានអ្នកទទួលទូរស័ព្ទ។

យ៉ាងណាការយកញត្តិទៅរដ្ឋសភា និងខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះតំណាងប្រជាពលរដ្ឋទាំង១២២គ្រួសារ ត្រូវបានហាមឃាត់ដោយក្រុមសន្តិសុខ ខណ្ឌដូនពេញ ខណៈពួកគាត់មិនមានប្រាក់ដើម្បីទិញបាយសម្រាប់ទទួលទានផង៕

១ ២ ៣ WhatsApp Image 2017-05-22 at 9.28.15 AM WhatsApp Image 2017-05-22 at 9.28.15 AM(1)

 

 

 

 

 

 

 

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង