ម៉ូតូបុកម៉ូតូបណ្តាលឲ្យស្លាប់ ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុកស្អាង

(កណ្តាល) ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១៦និង២០នាទី នៅចំនុចផ្លូវលេខ២១A ភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។

 

 

មន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថាមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CF-2896 បើកបរដោយ ឈ្មោះ ឃៀង សុខឃា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ស្លាប់នៅនិងកន្លែងកើតហេតុ) មានទីលំនៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល (ពាក់មួកការពារ) ធ្វើដំណើរពីជើងមកត្បូង លុះពេលមកដល់ចំណុចកើតហេតុក៏បានបុកជាមួយនិងម៉ូតូមួយគ្រឿងទៀតក្នុងទិសដៅបញ្ច្រាសគ្នា ម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CI-2263 បើកបរដោយឈ្មោះ យ៉យ ណៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តព្រៃវែង (រងរបួសធ្ងន់) បច្ចុប្បន្នស្នាក់នៅភូមិព្រែកតាព្រីង ឃុំសិត្បូ ស្រុកស្អាងខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព)។ សម្ភារៈខូចខាតម៉ូតូចំនួន ពីរគ្រឿង។

 

 

 
ក្រោយកើតហេតុសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ រីឯវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ ៕

B BB BBB BBBB BBBBB

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com