មីស៊ីលកូរ៉េខាងជើង អាចំបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងKCNAបានបង្ហាញថា គ្រាប់មីស៊ីលដែលខ្លួនបានបាញ់ សាកល្បងកាលពីថ្ងៃអាទិត្យទី២១ខែឧសភាឆ្នាំ២០១៧នេះ គឺជាប្រភេទគ្រាប់មីស៊ីលបាលីស្ទីក រយៈចម្ងាយមធ្យម ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។
ប្រព័ន្ធផ្សព្វផ្សាយដដែលបានបន្ថែមថា គ្រាប់មីស៊ីលបាលីស្ទីកនេះ អាចនាំក្បាលគ្រាប់ នុយក្លេអ៊ែរ ទៅកំទេចគ្រប់ទីតាំងមូលដ្ឋានយោធាអាមេរិកនៅលើកោះ Guam របស់អាមេរិក បានដោយងាយ ។
ក្រុមអ្នកវិភាគបានលើកឡើងថា បើសិនជាគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង មានសមត្ថ ភាពអាចហោះហើរដល់ទឹកដីអាមេរិកដូចការអះអាងមែន អាមេរិកពិតជាស្ថិតនៅក្រោមការគម្រាមកំហែងដោយនុយក្លេអ៊ែរពីកូរ៉េខាងជើងហើយ ។
ចំណែកប្រភពពីអ្នកជំនាញកងកម្លាំងយោធាកូរ៉េខាងត្បូង បានអោយដឹងថា ការបាញ់ សាកល្បងគ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យ គឺជាការសាកល្បងប្រក បដោយជោគជ័យ និងជាការសាកល្បងគួរអោយបារម្ភបំផុត ។
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង បានបង្ហាញនូវមោទនភាព យ៉ាងខ្លាំង ចំពោះភាពជោគជ័យរបស់ខ្លួនក្នុងការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកកាល ពីថ្ងៃអាទិត្យ ដោយគម្រាមវាយប្រហារអាមេរិកនិងសម្ព័ន្ធមិត្តដោយអាវុធនុយក្លេអ៊ែរ បើសិនជា អាមេរិកនិងសម្ព័ន្ធមិត្តហ៊ានប៉ះពាល់កូរ៉េខាងជើង ។
ចំណែកលោក មូន ជេអ៊ីន ដែលជាប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យ ដឹងថា លោកនឹងឆ្លើយតបទៅកូរ៉េខាងជើងយ៉ាងសមរម្យនៅពេលខាងមុខ បើសិនជាកូរ៉េខាង ជើងមិនព្រមបោះបង់ចោលនូវមហិច្ឆិតាផលិតអាវុធមហាប្រល័យ ។
យោងតាមភពពីកូរ៉េខាងត្បូងបានអោយដឹងថា មីស៊ីលបាលីស្ទីកថ្មីនេះ ស្រដៀងនឹងមីស៊ីលបាលីស្ទីក Pukguksong-2 ដែលទីក្រុងព្យុងយ៉ាងបានធ្វើការអភិវឌ្ឍន៍ និងបានបាញ់សាកល្បងរួចហើយដែរ ។
ក្រាប់មីស៊ីលបាលីស្ទីកដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាលពីថ្ងៃអាទិត្យទី២១ខែឧសភានេះ បានហោះហើរក្នុងចំងាយ៥០០គីឡូម៉ែត្រ និងទៅធ្លាក់នៅឆ្នេរសមុទ្រភាគខាង
កើតប្រទេសកូរ៉េខាងជើង គឺនៅក្នុងដែនទឹករបស់ប្រទេសជប៉ុន ។
សហរដ្ឋអាមេរិក បានបង្ហាញនូវការបារម្ភនិងខកចិត្តយ៉ាងខ្លាំងចំពោះទីក្រុងព្យុងយ៉ាង ដែលនៅតែបន្តបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកជាញឹកញាប់ដោយមិនអើពើនឹងការកៀ បសង្កត់ពីអន្តរជាតិ ។
ក្រោយពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកនេះ កូរ៉េខាងត្បូងនិងជប៉ុនបានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីស្វែងរកយុទ្ធសាស្ត្រទប់ទល់ជាមួយកូរ៉េខាងជើង បើ សិនជាកូរ៉េខាងជើងវាយប្រហារលើខ្លួននៅថ្ងៃណាមួយនៅពេលខាងមុខ ។
ការបាញ់គ្រាប់មីស៊ីលសារជាថ្មីនេះ គឺជាការបាញ់សាកល្បងមីស៊ីលលើកទី២របស់ទីក្រុងព្យុងយ៉ាង គិតតាំងពីប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងបានឡើងកាន់អំណាចមក។ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់កាលពីថ្ងៃអាទិត្យ បានហោះបានចំងាយ៥០០គីឡូម៉ែត្រ និងកម្ពស់៥៦០គីឡូម៉ែត្រ ហើយទៅធ្លាក់នៅឆ្នេរភាគខាងកើតប្រទេស។
ជប៉ុនបានអោយដឹងថា មីស៊ីលនេះបានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួនតែ ទោះយ៉ាងនេះក្តី គ្រាប់មីស៊ីលបាលីស្ទីកនេះ បានហោះហើរមិនឆ្ងាយដូចមីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងទាំង៣លើកកាលពីលើកមុននេះទេ ។
ការបាញ់សាកល្បងគ្រាប់មីស៊ីលនេះ ត្រូវបានធ្វើឡើងនៅជិតតំបន់ Pukchang ចំងាយ៦០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងព្យុងយ៉ាង ដែលតំបន់នេះនៅមិនឆ្ងាយទេពីកន្លែងដែលកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកកាលពីខែមុន ដែលកាលនោះ ការសាកល្បងមិនបានជោគជ័យ ។
រយៈពេលមួយសប្តាហ៍មុននេះ កូរ៉េខាងជើងទើបនឹងធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល ដោយបានបាញ់សាកល្បងគ្រាប់មីស៊ីលពិសេសឈ្មោះ Hwasong-12 ជាមីស៊ីលរយៈចំងាយមធ្យម។ ក្រុមជំនាញហ៊ានរហូតវាយតម្លៃថា Hwasong-12 អាចបាញ់ដល់កោះហាវ៉ៃសហរដ្ឋអាមេរិកទៀតផង ។
កូរ៉េខាងជើងបានឆ្លៀតអួតអាងដែរថា គ្រាប់មីស៊ីលដែលខ្លួនបានបាញ់សាកល្បងកាល ពីថ្ងៃអាទិត្យនោះ អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានយ៉ាងងាយ និងមិនភ្លេចអួតដែរថា ខ្លួនមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិកដោយគ្រាប់នុយក្លេអ៊ែរហើយ ។
សូមបញ្ជាក់ជូនថា គិតចាប់តាំងពីដើមឆ្នាំ២០១៧កន្លងមក ការបាញ់សាកល្បងគ្រាប់មីស៊ីលកាលពីថ្ងៃអាទិត្យនេះ គឺជាការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកលើកទី១០របស់កូរ៉េខាងជើង ដែលកាលពីឆ្នាំ២០១៦កន្លងទៅ ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងគ្រាប់មីស៊ីលរហូតដល់ជាង១០ដើម និងបានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចំនួន២លើក ដោយមិនខ្វល់ពីទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហគមន៍អន្តរជាតិទេ ៕IMG_0868

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com