ឈ្មួញនាំជ្រូកពីវៀតណាមដល់ខេត្តបន្ទាយមានជ័យ​ត្រូវបានកម្លាំង​នគរបាល​សេដ្ឋកិច្ច​ឃាត់​មន្ត្រីពេទ្យសត្វអះអាងថាមានច្បាប់

(បន្ទាយមានជ័យ) ៖ ក្រុមឈ្មួញនាំជ្រូកក្រហមពីប្រទេសវៀតណាមចូលមក ខេត្តបន្ទាយមានជ័យប្រមាណ ១០០ក្បាល ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តឃាត់ ដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែត្រូវបានមន្ត្រីពេទ្យសត្វអះអាងថា គេដឹកមានច្បាប់ត្រឹមត្រូវគ្រាន់តែលើសតិចតួចប៉ុណ្ណោះ។

 

ប្រភពព៍ត៌មានពីនគរបាលបាលបានឱ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ រថយន្តដឹកជ្រូកក្រហមពីរគ្រឿង ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច ឃាត់ដើម្បីត្រួតពិនិត្យ ស្ថិតត្រង់ចំណុច ភូមិឈ្នួលត្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

 

ប្រភពន្តថា ការឃាត់រថយន្តទាំងពីរគ្រឿង ដឹកជ្រូកឈ្មួញនាំចូលពីប្រទេសវៀតណាម គឺមាន ឈ្មួញរកស៊ីដឹកជ្រូកនាំចូលពីប្រទេសវៀតណាមចូលមកខេត្តបន្ទាយមានជ័យដូចគ្នាបានរាយការណ៍ ជួនកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យថាមាន ក្រុមហ៊ុន វាយខេអឹម (WKM) និងក្រុមហ៊ុន ដានីដេង ដឹកជ្រូកក្រហមនាំចូលពីប្រទេសវៀតណាមចូលខេត្តបន្ទាយមានជ័យ ដឹកលើសច្បាប់អនុញ្ញាត ដោយមានការឃុបឃិតជាមួយមន្ត្រីពេទ្យបសុព្យាបាលខេត្តបន្ទាយមានជ័យ(ពេទ្យសត្វ)។

 

ប្រភពបន្តថា បន្ទាប់ពីទទួលបានព៍ត៌មានច្បាស់លាស់ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ឃាត់រថយន្តពីរគ្រឿង  និងបានហៅមន្ត្រីជំនាញពេទ្យចូលរួមពិនិត្យរាល់ឯកសារពាក់ព័ន្ធការនាំចូលជ្រូកចូលពីប្រទេសវៀតណាមនេះ ដោយពេទ្យសត្វអះអាងថា មានច្បាប់ត្រឹមត្រូវ ប៉ុន្តែដាក់លើកច្បាប់អនុញ្ញាតប៉ុណ្ណោះ។

 

 

លោក ហ៊ុយ តូច ប្រធានការិយាល័យផលិតកម្ម បសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ជ្រូកដែលនាំចូលដឹករថយន្តពីរគ្រឿងនេះ គឺជ្រូកមានច្បាប់ពីជំនាញត្រឹមត្រូវដែលក្នុងច្បាប់ ក្រុមហ៊ុន វាយខេអឹម (WKM) ដឹកចំនួន ៤០ក្បាល និងក្រុមហ៊ុន ដានីដេង ដឹកចំនួន ៣៥ក្បាល សរុបចំនួន ៧៥ក្បាល តែក្រុមហ៊ុនទាំងពីរបានដឹកជ្រូកលើស ២០ក្បាល។ លោកបានបន្តថា យោងតាមអនុក្រឹតលេខ១៦ មន្ត្រីជំនាញត្រូវផាកពិន័យលើកការដឹកជញ្ជូនជ្រូកលើសច្បាប់ចំនួន ២០ក្បាលផាក គិតជាប្រាក់ពី ១លាន ទៅ ៥លានរៀល ដំបូងត្រូវផាកពិន័យត្រឹមតែ ២លាន ៥សែនរៀល និងធ្វើកិច្ចសន្យាតាមច្បាប់។

 

 

ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ស្ទើរតែបញ្ឈប់ការចិញ្ចឹមសត្វជ្រូកទៅហើយព្រោះចិញ្ចឹមបានលក់តំលៃថោកមិនរួចខ្លួនទេ ព្រោះឈ្មួញបាននាំជ្រូកចូលពីប្រទេសវៀតណាមយ៉ាងគំហុក ទើបជ្រូកចិញ្ចឹមក្នុងស្រុកធ្លាក់តំលៃប្រជាពលរដ្ឋស្ទើតែឈប់ចិញ្ចឹមគ្រប់គ្នាងាកទៅរកការងារធ្វើជាពលករនៅប្រទេសថៃវិញ។

 

ប្រជាពលរដ្ឋអ្នកចិញ្ចឹមជ្រូក ទទួច ដល់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ត្រូវបង្កើនការយកចិត្តទុកដាក់ការចិញ្ចឹមសត្វក្នុងស្រុក និងរកទីផ្សាដើម្បីលើកទុកចិត្តជូនប្រជាកសិករ នឹងត្រូវពិនិត្យសត្វដែលនាំចូលពីប្រទេសជិតខាងឱ្យមានល្អិតល្អន់បំផុតដើម្បីការពារសុខភាពប្រជាពលរដ្ឋ ដែលទិញយកទៅបរិភោគជៀសវាងប៉ះពាល់ដល់សុខភាព៕

WhatsApp Image 2017-05-22 at 09.55.15(1) WhatsApp Image 2017-05-22 at 09.55.20 WhatsApp Image 2017-05-22 at 09.55.25WhatsApp Image 2017-05-22 at 09.55.16 WhatsApp Image 2017-05-22 at 09.55.23

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង