ជនជាតិចិនម្នាក់ អុកឡុក និងគំរាមទារប្រាក់អតីត:សង្សារ ត្រូវប៉េអឹមចាប់ខ្លួនបញ្ជូនទៅតុលាការ

(ភ្នំពេញ) ៖ កម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ បានបញ្ជូនជនជាតិចិនម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលជនសង្ស័យជាជនជាតិចិននោះបានជាប់ពាក់ពន្ធថា បានអុកឡុក និងគំរាមទារប្រាក់ពីអតីត:សង្សារ ។

ជនសង្ស័យឈ្មោះ ZHU HONG YU ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជាអ្នកជំនួញ ស្នាក់នៅផ្ទះជួល ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដើមហេតុបណ្តាលឲ្យមានការចាប់ខ្លួន ជាតិចិនរូបនោះបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា ជនសង្ស័យធ្លាប់មានសង្សារម្នាក់ ជាអាជីវករលក់ដូរនៅក្នុងផ្សារទួលទំពូង ។

ក្រោយមកពួកគេទាំងពីរនាក់មានភាពរកាំរកុះ ក៏បានបែកបាក់គ្នា ហើយខាងស្រី គឺឈប់ទាក់ទងខាងប្រុស តែខាងប្រុសបាននៅតែ ព្យាមទៅអុកឡុកខាងស្រីនៅតូបលក់ដូរ ជាញឹកញប់ និងច្រើនលើទៀតផង ។

ពត៍មានឲ្យដឹងទៀតថា ពេលជនសង្ស័យទៅអុកឡុកអតីត:សង្សារម្តងៗ តែងតែគំរាមទារប្រាក់ពី១ម៉ឺនដុល្លារទៅ២ម៉ឺនដុល្លារអាមេរិក ដោយទ្រាំ និងការអុកឡុក គំរាមទារប្រាក់នោះលែងបាន ស្ត្រីជាសង្សារសម្រេចចិត្តប្តឹងសមត្តកិច្ចឲ្យចាប់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ជនសង្ស័យកំពុងស្ថិតនៅដំណាក់កាលតំណាងអយ្យការធ្វើការសាកសួរ និងមិនទាន់ចោទប្រកាន់យ៉ាងណានោះឡើយទេ ៕

 

photo_2017-05-22_11-07-57 photo_2017-05-22_11-07-53

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង