ឈើគ្រញូងមួយរថយន្ត និងមនុស្សម្នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ រថយន្តម៉ាកហាយលែនឌឺមួយគ្រឿងដែលដឹកឈើប្រណីតប្រភេទគ្រញូងពេញព្រៀប ចេញពីខេត្តព្រះវិហារ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ថស្ទឹងត្រែងដេញស្ទាក់ចាប់បាន កាលពីយប់ថ្ងៃទី២០ ខែឧសភានេះ នៅលើកំណាត់ផ្លូវជាតិ៧៨ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ការបង្ក្រាបរថយន្តដឹកឈើគ្រញូងខាងលើ បានឃាត់ខ្លួនតៃកុងរថយន្តម្នាក់ផងដែរ ឈ្មោះ អំ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ឈើប្រណីតគ្រញូងខាងលើ ពិតជារបស់ខ្លូន ដែលបានលក់បន្តទៅឲ្យឈ្មួញជនជាតិវៀតណាម ហើយឈ្មួញនេះ បានឲ្យខ្លួនដឹកទៅដល់ព្រំប្រទល់ប្រទេសវៀតណាម កាត់តាមខេត្តរតនគិរី។

ជនសង្ស័យបានបន្តថា ពេលដឹកឈើចេញម្តងៗ រូបគេតែងតែផ្តល់ប្រាក់ចំនួន១៣០០ដុល្លារ ទៅឲ្យសមត្ថកិច្ច ដើម្បីរត់ផ្លូវនៅខេត្តស្ទឹងត្រែងផងដែរ។

ឈើប្រណីតទាំងអស់ មានចំនួន២៩៥ដុំ ស្មើនឹងជាង២១៤០គីឡូក្រាម ត្រូវបានប្រគល់ជូនជំនាញមេព្រៃនៅថ្ងៃទី២១ ខែឧសភានេះ ចំណែកជនសង្ស័យត្រូវបានកសាងសំណុំរឿងបន្តទៅតុលាការ ដើម្បីចាត់ការ តាមច្បាប់។

ចំណែកមន្ត្រីជំនាញរដ្ឋបាលព្រៃឈើវិញ បានចងមាត្រាចំនួនពីរ គឺមាត្រា៩៦ និងមាត្រា៩៨ ស្តីពីបទល្មើសព្រៃឈើ ដើម្បីដាក់បន្ទុកជនសង្ស័យ៕ (SN-មេត្តា)

photo_2017-05-22_10-15-44 photo_2017-05-22_10-15-49 photo_2017-05-22_10-15-53 photo_2017-05-22_10-16-00 photo_2017-05-22_10-16-05 photo_2017-05-22_10-16-11

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com