មន្ទីរប្រឆាំងគ្រឿងញៀនបញ្ជូនមេក្លោងគ្រឿងញៀនពីនាក់ទៅតុលាការ​ ពាក់ព័ន្ធនឹងថ្នាំញៀនជាង៥៦គីឡូ

(ភ្នំពេញ) ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅ ព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧បានបញ្ជូនខ្លួន ជនសង្ស័យមេក្លោងម្នាក់ និងអ្នកដឹកជញ្ជូនគ្រឿងញៀនមកពីប្រទេសឡាវម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ឈ្មោះ ស៊ី ឡាឡយ មុខងារជាឧកញ៉ាម្នាក់នៅខេត្តរតនគិរី(មេក្លោង) ជាអ្នកទទួលដុំមកពីក្រៅប្រទេស និងជាអ្នកលក់ និងចែកចាយនៅក្នុងស្រុក និងម្នាក់ឈ្មោះ លូន សុផា ជាអ្នកទទួលបញ្ជារពីមេក្លោង យកថ្នាំញៀនមកស្តុកទុកនិងយកទៅប្រគល់ឲ្យអ្នកទិញ(ស៊ី ឡាឡយ)ជាមេខ្លោង ។

ថ្នាំញៀនដែលសមត្តកិច្ចចាប់យករួមមាន៣ប្រភេទ ១.ហេរ៉ូអ៊ីន ២.ម៉េតំហ្វេតាម៉ីនICE និង៣.ម៉េតំហ្វេតាម៉ីនគ្រាប់ WY ក្នុងនោះមានថ្នាំញៀនប្រភេទហេរ៉ូអ៊ីនចំនួន១៥គីឡូក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនចំនួន១២គីឡូក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីនគ្រាប់ចំនួន២៩គីឡូក្រាម ។

បើតាមប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ថ្នាំញៀនដែលសមត្តកិច្ចចាប់បានជាង៥៦គីឡូក្រាមនោះ គិតជាទឹកប្រាក់ប្រមាណជាង១លានដុល្លារអាមេរិក ៕

photo_2017-05-22_10-19-25 photo_2017-05-22_10-19-33

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង