មន្ត្រីរាជការខេត្តស្វាយរៀងចូលរួមគោរពវិញ្ញាណក្ខន្ធសពទាហានមួកខៀវកម្ពុជាដែលពលី​ក្នុងការរក្សាសន្តិភាពនៅអាហ្រ្វិចកណ្តាល

(ស្វាយរៀង) ៖ មន្ត្រីរាជការខេត្តស្វាយរៀង បានអញ្ជើញចូលរួមគោរពវិញ្ញាណខ្ខន្ធសពកងកម្លាំងរក្សាសន្តិសុខ អង្គការសហប្រជាជាតិ របស់កម្ពុជា ដែលបានពលីអាយុជីវិត នៅប្រទេសអាហ្វ្រិចកណ្តាល នាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០១៧នេះ ក្រោមវត្តមានលោកអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីយ៉ាងច្រើនកុះក។

 

សពលោកអនុសេនីយ៍ឯក ម៉ៅ អេងវីរៈ ទាហានមួកខៀវកម្ពុជា  ក្នុងចំណោមអ្នកស្លាប់ចំនួន ៤នាក់នៅអាហ្វ្រិចកណ្តាល ត្រូវបានដឹកបញ្ជូនមកកាន់បាតុប្រទេស នាយប់ថ្ងៃទី២១ ខែឧសភា ក្រោមការចូលរួមទទួល គោរពវិញ្ញាណខ្ខន្ធ និងចូលរួមពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ហើយត្រូវបានបញ្ជូនដល់ស្រុកកំណើត នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

 

សូមរំលឹកថា កម្លាំងទាហានមួកខៀវរបស់កម្ពុជាចំនួន ៤រូប ដែលបានបំពេញភារកិច្ចមនុស្សធម៌ ក្នុងអង្គការសហប្រជាតិ ក្នុងទឹកដីប្រទេសអាហ្រិ្វកកណ្តាល ហើយត្រូវបានស្លាប់បាត់បង់ជីវិតដោយក្រុមភេវករវាយប្រហារ កាលពីយប់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះ ក្នុងពេលបំពេញបេសកម្មពរួមគ្នា នៃអង្គការសហប្រជាជាតិ ដើម្បីរក្សាសន្តិសុខ  បោសម្អាតកាកសំណល់សល់ពីសង្គ្រាប និងការងារមនុស្សធម៌ នៅអាហ្វ្រិកកណ្ដាល។ កងកម្លាំងមួកខវកម្ពុជា ដែលពលីអាយុជីវិត ដើម្បីសន្តិភាពនោះរួមមាន៖ ទី១-លោកអនុសេនីយ៍ទោ អ៊ឹម សំ ជាបុគ្គលិកបើកបរ គ្រឿងចក្រ ,ទី២-លោកព្រិន្ទបាលទោ ស៊ាន នរិន្ទ ជំនួយការត្រួតពិនិត្យគុណភាព ទី៣-លោកព្រិន្ទបាលទោ មុំ តុលា ជំនួយការ បើកបរ គ្រឿងចក្រ អេស្ការវ៉ាទ័រ និងទី៤-លោកអនុសេនីយ៍ឯក ម៉ៅ អេង បុគ្គលិកសុខាភិបាល។

 

អាជ្ញាធរខេត្តស្វាយរៀង មនន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមថ្នាក់ដឹកនាំ តាមមន្ទីរជុំវិញខេត្តបានគោរពវិញ្ញាណខ្ខន្ធ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ព្រមទាំងបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោកជួយរក្សាក្រុមគ្រួសារ និងសូមដួងវិញ្ញាណខ្ខន្ធវីរៈកងទ័ពទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

18581897_2313636272195825_9212472556306105736_nphoto_2017-05-22_10-09-01 photo_2017-05-22_10-09-18 photo_2017-05-22_10-09-23 photo_2017-05-22_10-09-30 photo_2017-05-22_10-09-38 photo_2017-05-22_10-09-44 photo_2017-05-22_10-10-25

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com