ប្រជាពលរដ្ឋ តំណាងឲ្យ ១២២គ្រួសារ ខេត្តឧត្តរមានជ័យ គ្រោងដាក់ញត្តិនៅរដ្ឋសភាព្រឹកនេះ

(ភ្នំពេញ) ៖ ព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៧ នៅជាប់របងស៊ីឌីស៊ី(CDC) ផ្លូវស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ មានប្រជាពលរដ្ឋមកពីខេត្តឧត្តរមានជ័យប្រមាណ៥០នាក់តំណាងឲ្យ ១២២គ្រួសារដឹកនាំដោយ សាត សន ច្រាយ នីម,  សាត ថា, អ៊ឹង ណារី ដើម្បីទៅរដ្ឋសភាដាក់ញត្តិ សុំអន្តរាគមន៍បញ្ហាដីធ្លីពួកគាត់ប្រមាណជាង៤០០ហិកតា កំពុងមានទំនាស់ជាមួយអាជ្ញាធរ។ ពេលនេះសមត្ថកិច្ចខណ្ឌដូនពេញ កំពុងរារាំងការជួបជុំ និងការយកញត្តិទៅដាក់ខុទ្ធកាល័យសម្តេចតេជោ និងវិមានរដ្ឋសភា។

ពួកគាត់មានគោលបំណង ដាក់ញត្តិ ជូន សម្តេច នាយករដ្ឋមន្រ្តី និងសម្តេច ប្រធានរដ្ឋសភា ជួយអន្តរាគមន៍ ទៅអាជ្ញាធម៌ ខេត្តដែលយកគ្រឿងចាក់មកឈូសឆាយ ដីចំការរបស់ពួកគាត់កំពុងតែប្រកប់របរដាំដំណាំ និងសុំ ធ្វេីប្លង់កម្មសិទ្ធិ៕

១ ២ ៣

WhatsApp Image 2017-05-22 at 10.25.17 AM WhatsApp Image 2017-05-22 at 10.25.18 AM WhatsApp Image 2017-05-22 at 10.25.19 AM WhatsApp Image 2017-05-22 at 10.25.20 AM(1) WhatsApp Image 2017-05-22 at 10.25.20 AM WhatsApp Image 2017-05-22 at 10.25.21 AM WhatsApp Image 2017-05-22 at 10.25.22 AM

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com