គណបក្សប្រជាជនកម្ពុជា ចាប់ឈ្នះតាំងពីការឃោសនាបោះឆ្នោត!

(ភ្នំពេញ) ៖ ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជននកម្ពុជា បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រ បន្តគាំទ្រ និងផ្តល់កម្លាំងចិត្តជូនគណបក្សប្រជាជនកម្ពុជា ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា «ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុបបានមកចូលរួមដង្ហែរបក្សយ៉ាងគគ្រឹកគគ្រេង រីឯបងប្អូន លោកយាយ លោកតាមួយចំនួនដែលមិនបានមក ក៏បានអបអរសាទរសប្បាយរីករាយដោយទឹកមុខស្រស់ថ្លា នៅ តាមផ្ទះ ទីប្រជុំជន និងតាមផ្លូវ ដែល បានបង្ហាញច្បាស់អំពីភាពជោគជ័យជាមួយនឹង ទំនុកចិត្តយ៉ាង ខ្លាំងបំផុត!»។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់បន្ថែមលើជញ្ជាងហ្វេសប៊ុកដូច្នេះថា «បងប្អូនប្រជាពលរដ្ឋបានឃើញច្បាស់ហើយ ការគោរពស្រឡាញ់ បក្សប្រជាជនយើងគឺមានពីគ្រប់ ស្រទាប់វណ្ណះ!។

«នេះដោយសារបក្សយើងជាបក្សរបស់ប្រជាជនពិតៗ ដែលរួមសុខរួមទុក្ខជាមួយប្រជាជន និង នៅជាមួយប្រជាជនគ្រប់ពេលទាំងពេលក្រលំបាក ទាំងពេលសប្បាយរីករាយ។

«បក្សប្រជាជន ដឹកនាំគ្រប់គ្រងប្រទេស គឺបក្សតូចៗទាំងអស់ក៏មានក្តីសុខដូចគ្នា ព្រោះយើងស្រឡាញ់សន្តិភាព! អរគុណ បងប្អូនជនរួមជាតិទាំងអស់គ្នា!»៕

 

18556167_1342018982513262_5095915797920374241_n 18556329_1342019039179923_7480141390893863626_n 18557296_1342018752513285_4848735461327351847_n 18558752_1342018765846617_6985593397931328569_o 18581521_1342018849179942_7770428891463817534_n 18581528_1342018709179956_6735916139165633443_n 18581568_1342019009179926_5613451964701761569_n 18581741_1342018695846624_1366960940951514555_n 18581940_1342019025846591_8456734610775753677_n 18581947_1342018749179952_254146426906246675_n 18582380_1342018855846608_6359407016537084650_n 18582538_1342018692513291_5626818779330349658_n 18620081_1342018762513284_1461560328606584766_n 18622154_1342018872513273_5990941951814120345_n 18664500_1342018689179958_2379078501317387690_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង