​ប្រធានាធិបតីអ៊ីរ៉ង់កំពុងកាន់អំណាច​ទទួលជ័យជម្នះសាជាថ្មីក្នុងការបោះឆ្នោតប្រធានាធិបតី​

អ៊ីរ៉ង់ ៖  កាលពីថ្ងៃចុងសប្តាហ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ង់ បានប្រកាសថា ប្រធានាធិបតីកំពុងកាន់អំណាច លោក ហាសសាន់ រ៉ូហានី (Hassan Rouhani) បានទទួលជ័យជម្នះសាជាថ្មីនៅក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសអ៊ីរ៉ង់ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃសុក្រកន្លងទៅ ។

នៅឯសន្និសីទកាសែតមួយក្នុងរដ្ឋធានី តេហេរ៉ង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសអ៊ីរ៉ង់បានប្រាប់ក្រុមអ្នកកាសែតថា លោក រ៉ូហានី ទទួលបានសន្លឹកឆ្នោតសរុបជាង ២៣ លានសំឡេងដែលស្មើនឹង ៥៧ % នៃសន្លឹកឆ្នោតសរុប ៩៩,៧ % ។

លទ្ធផលនេះបានធ្វើឲ្យបព្វជិតវ័យ ៦៨ ឆ្នាំរូបនេះបានក្លាយជាប្រធានាធិបតីជាលើកទីពីរសម្រាប់រយៈពេលបួនឆ្នាំបន្តទៀត ៕

 

 

Hassan Rouhani-voters

 

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com